សឿងណាស់ ខឹងឪពុកម្ដាយស្ដីបន្ទោសរឿងដើរផឹកស៊ី យកកាំភ្លើងបាញ់សម្លាប់ខ្លួនឯង

ចែករំលែក៖

ខេត្តរតនគិរី ៖ បុរសម្នាក់បានធ្វើអត្តឃាតសម្លាប់ខ្លួងដោយយកកាំភ្លើងAK៤៧បាញ់ខ្លួនឯងក្រោយពីត្រូវបានឪពុកម្ដាយស្ទីសន្ទោសរឿងដើរផឹកស៊ីច្រើនពេក។

ហេតុការណ៍បាញ់សម្លាប់ខ្លួនឯងបង្កឱ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៩និង១០នាទីយប់ថ្ងៃអាទិត្យ១កើតខែពិសាខឆ្នាំចសំរិទ្ធិស័កព.ស២៥៦១ត្រូវថ្ងៃទី១៥ ខែមេសាឆ្នាំ២០១៨នៅចំណុចកំពង់ទឹកជិតផ្ទះជនរងគ្រោះស្ថិតភូមិវើនហយ ឃុំហាត់ប៉ក់ស្រុកវើនសៃ ខេត្តរតនគិរី។

ប្រភពពីសមត្ថកិច្ចស្រុកវើនសៃបានឲ្យដឹងថាជនដែលធ្វើអត្តឃាតខ្លួនឯនោះមាន ឈ្មោះ ស៊ូលាងតាក់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិឡាវរស់នៅភូមិឃុំកើតហេតុខាងលើ។

ប្រភពបន្តថាយុវជនខាងលើ បានប្រើប្រាស់កាំភ្លើង AK47បាញ់ខ្លួនឯងចំក្រោមមាត់ធ្លាយទៅលលាដ៏ក្បាលផ្នែកខាងលើ ប្រកាច់ស្លាប់ភ្លាមៗតែម្តង។ហើយបានជាជនរងគ្រោះធ្វើបែបនេះព្រោះដោយសារតែខឹងនឹងឪពុកម្ដាយស្ដីបន្តោសរឿងដើរលេងផឹកស៊ីច្រើនពេកទើបធ្វើឲ្យរូបគេសម្រេចចិត្តសម្លាប់ខ្លួនឯងតែម្ដងទៅ។

បន្ទាប់ពីកើតហេតុភ្លាមៗផ្នែកជំនាញយុត្តិធម៌និងបច្ចេកទេសស្រុកសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍និងអាជ្ញាធរមូលដ្ឋាន បានធ្វើការចុះទៅពិនិត្យដល់កន្លែងកើតហេតុ។
តាមការបំភ្លឺពីក្រុមគ្រួសារជនរងគ្រោះនិងសាក្សីនៅក្បែកន្លែងកើតហេតុបានបញ្ជាក់ថាយុវជននេះពិតជាបាញ់សម្លាប់ខ្លួនឯងពិតប្រាកដមែន។

ក្រោយពីធ្វើការពិនិត្យរួចសមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះឱ្យក្រុមគ្រួសារសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

ហើយកម្លាំងជំនាញអធិការកំពុងធ្វើការស្រាវជ្រាវលើករណីនេះបន្តទៀតផងដែរតែសមត្ថកិច្ចពុំបានបញ្ជាក់អំពីអាវុធបានមកពីណាដែលជនរងគ្រោះនោះយកមកធ្វើសកម្មភាពនោះដែរ៕ ដោយៈជីវន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print