បុរសម្នាក់ដោយសារជីវភាពក្រីក្រពេកឡើងបេះផ្លែសំរ៉ងរបូតដៃធ្លាក់ស្លាប់ពេលបញ្ជូនមកសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពស្រុកវុើនសៃ

ចែករំលែក៖

ខេត្តរតនគិរី ​៖ បុរសម្នាក់ឡើងបេះផ្លែសំ​រ៉ងមិនប្រយ័ត្នក៏របូតដៃធ្លាក់មកដីបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងររហូតដល់ស្លាប់ក្រោយបញ្ជូនដល់មណ្ឌលសុខភាពស្រុក វុើនសៃ ។

ករណីបុរសឡើងបេះផ្លែសំរ៉ងរបូតដៃធ្លាក់នោះកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃពុធ៤កើតខែពិសាខឆ្នាំចសំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹងថ្ងៃទី១៨ខែមេសាឆ្នាំ២០១៨​នេះ នៅត្រង់ចំណុច​ភ្នំអូរឡាឡៃជាប់ព្រំប្រទល់​ប្រទេស​ឡាវ ចម្ងាយ​ពី​ស្រុក៤០គីឡូម៉ែត្រស្ថិតនៅ​ក្នុងភូមិ​ឡា​ឡៃ ឃុំ​កុក​ឡាក់ស្រុកវើនសៃខេត្តរតនគិរី។

ប្រភពពីមន្ត្រីនគរបាល​ស្រុកវើនសៃបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ក្រ វែង ភេទ​ប្រុស អាយុ​២៥ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំកើតហេតុខាងលើបានរងរបួសយ៉ាងធ្ងន់ធ្ងរហើយស្លាប់ពេលបញ្ជូនមកសង្គ្រោះ។

ប្រភពបន្តថាបន្ទាប់ពីកើតហេតុក្រុមគ្រួសារសាច់ញាតិបានដឹកបញ្ជូនតាមម៉ូតូយកមកសង្គ្រោះបន្ទាន់​នៅ​មណ្ឌល​សុខភាព​ស្រុកវើុនសៃហើយក៏ដាច់ខ្យល់​ស្លាប់​តែម្តង។

ក្រោយដាច់ខ្យល់ស្លាប់សាកសពត្រូវបានតម្កល់នៅមណ្ឌលសុខភាពស្រុកវើនសៃរង់ចាំបងប្អូនមកទទួល យក​ទៅធ្វើ​បុណ្យ​តាមប្រពៃណី៕ ដោយ:ជីវន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print