ខេត្តកណ្ដាល ៖ បងប្អូនស្ដ្រី ក្នុងវិស័យការងារ,ភូមិ ឃុំ,ស្រុក, ពិតជាបានចូលរួមចំណែកដ៏សំខាន់ លើការងារអភិវឌ្ឍន៏ កំណើន សេដ្ឋកិច្ច សង្គម និងការងារអភិវឌ្ឍន៏សមត្ថភាពស្ដ្រី បាន យ៉ាងល្អប្រសើរ ថ្វីត្បិតតែវិស័យ ការងារ ភូមិ,ឃុំ,ស្រុក មានការរីកចំរើនក្តី ក៏ប៉ុន្តែស្ត្រី ជាថ្នាក់ដឹនាំនៅតែជួប បញ្ហាប្រឈមនៅឡើយ ដូចជាការមាក់ងាយពីបុរស ពីអ្នកមានអំណាចតាមការបោក បញ្ឆោត, ការរើសអើង, ភាពក្រីក្រ និងសុខភាពទន់ខ្សោយជាដើម ។
នេះបើតាមការបញ្ជាក់ឲ្យ ដឹងពីលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បី សន្ដិភាព និងអភិវឌ្ឍន៏ នៅថ្ងៃព្រហស្សតិ៏ ៥កើត ខែពិសាខ ឆ្នាំច.សំរិទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី ១៩ មេសា ឆ្នាំ២០១៨ ខណៈលោកស្រី ចូលរួមជាអធិបតីក្នុងពិធី ប្រកាសទទួលស្គាល់ ប្រធាន អនុប្រធាន គណៈកម្មាធិការសាខា សមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៏ស្រុកល្វាឯមចំនួន ៤៣០នាក់ នៅគណ បក្សស្រុកល្វាឯម ខេត្ដកណ្ដាល ។
លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា ៖ បច្ចុប្បន្នការងារ ស្រ្ដី ក្នុងវិស័យ នយោបាយ និងកិច្ចការងារ ភូមិ,ឃុំ,ស្រុក,ខេត្ដ គឺបានតួនាទីដ៍ សំខាន់ណាស់ ព្រោះនារី បានបំពេញ និងបញ្រ្ជាប់ ទៅដល់ស្រ្ដីបង្កើនសមត្ថភាព ដែលកំពុងបម្រើការងារ ក្នុងវិស័យ សហគមន៏,ភូមិ,ឃុំ ពិសេសនៅមូលដ្ឋាន ដោយភ្ជាប់ នូវខ្លឹមសារ គ្រោះថ្នាក់ អំពីការរំលោភបំពានផ្លូវភេទ,អំពើហឹង្សាលើស្ត្រីការជួញដូរផ្លូវភេទ, ការបោកបញ្ឆោត, ការរើស អើង, ភាពក្រីក្រ និងសុខភាពទាំងអស់នេះ គឺដោយសារមូលហេតុ មួយចំនួនដូចជា កង្វះការយល់ដឹងពីតម្លៃរបស់ស្ត្រី ការរើស អើងរបស់មនុស្សខ្លះក្នុងសង្គម ។ ព្រោះថា ស្ដ្រីជាឆ្អឹងខ្នង នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។
តម្លៃរបស់ស្រ្តីខ្មែរ ក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិ ដែលតម្រូវឲ្យ យើងរួម គ្នាប្រឹង ប្រែងចាត់វិធានការរកដំណោះស្រាយ ឲ្យបានទាន់ ពេលវេលា តាមគ្រប់រូបភាព។
លោកស្រីបន្ដថា៖ បញ្ហាទាំងអស់នេះ រាជរដ្ឋាភិបាល កម្ពុជា ដែលមាន សម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ដ្រី កំពុងដាក់ ចេញនូវវិធានការ ជាក់លាក់ មួយចំនួន ដើម្បីលើក កម្ពស់ សមភាពយេនឌ័រ ដូចជា ការតែងតាំងស្ដ្រីជា អភិបាលរង រាជធានី,ខេត្ដ ,ក្រុង, ស្រុក,ខណ្ឌ ការតែងតាំង ឲ្យមានស្រ្ដីជាថ្នាក់ ដឹកនាំ ក្នុងថ្នាក់ភូមិ,ឃុំ,ស្រុកគ្រប់ កម្រិត ការតែងតាំង និងបង្កើនឲ្យមានស្ដ្រីជាថ្នាក់ដឹកនាំ ក្នុងសេចក្ដីសម្រេច នៅតាម ស្ថាប័ន និង អង្គភាពនានា និងសេចក្ដីណែនាំ ក្នុងការលើកកម្ពស់ សមភាព យេនឌ័រ និងបង្កើនភាពអង្គអាច ក្លាហានដល់ស្ដ្រី គ្រប់ក្រសួងស្ថាប័ន ត្រូវបង្កលក្ខណៈ អនុវត្ដស្មារតីលក្ខន្តិកៈសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធ ផល ល្អ ប្រ សើ រ ។
ត្រូវជម្រុញ និងលើកកម្ពស់សិទ្ធិនារី ជាពិសេសផ្តល់ អាទិភាព ដល់ នា រី ក្នុងការប្រឡងជ្រើសរើសក្របខណ្ឌ ការតម្លើងឋានៈ តួនាទី និងការ ចូ ល រួមកម្មវិធីនានារបស់រដ្ឋបាលស្រុក ។ ត្រូវខិតខំការពារផលប្រយោជន៍របស់ស្ត្រី និងទប់ស្កាត់កុំឱ្យ មាន ការ រើ សអើងចំពោះមន្ត្រីរាជការជាស្ត្រី និងត្រូវខិតខំកសាង និងអភិវ ឌ្ឍ ន៍ សមាជិកជាស្ត្រីថែមទៀត ។ អនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន និងផ្សព្វផ្សាយឲ្យបា ន ទូលំទូលាយ នូវគោល នយោបាយរបស់បក្ស និងផែន ការ ឆ្ពោះទៅកាន់ ការបោះ ឆ្នោត រាជរដ្ឋាភិបាលអាណត្តិទី ៦ ឆ្នាំ ២០១៨ នេះ។
លោកស្រី ពុទ្ធ សុថានី ប្រធានអនុសាខាសមាគមនារី ស្រុកល្វាឯម និងជាប្រធានប្រតិបត្ដិគណៈកម្មាធិការសាខាសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៏ស្រុក បានបញ្ជាក់ថា៖ បច្ចុប្បន្នស្រ្ដី ដែលកំពុងបម្រើការងារ នៅភូមិ ,ឃុំ, ស្រុកល្វាឯម មានចំនួន១៤៣៨ នាក់ ដោយ ឡែកស្ដ្រីដែលមានតួនាទី ចំនួន៤៣០ នាក់ ។
បច្ចុប្បន្ននេះ ការងារស្ដ្រី នៅថ្នាក់ភូមិ ,ឃុំ ,ស្រុក កំពុងបំពេញតួនាទី និងភារកិច្ចដ៏សំខាន់ ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចគ្រួសារ តាមរយៈ ការផ្ដល់សេវាសាធារណៈផ្សេងៗ ដូចជាការជួយរកចំណូលតាមរយៈធ្វើការ និងលក់ដូរផ្សេងៗ , ការជំរុញអភិវឌ្ឍន៏សមត្ថភាពផលិត និងការផ្គត់ផ្គង់សង្គមគ្រួសារជាដើម ។
សូមបញ្ជាក់ថា៖ ប្រទេសកម្ពុជា សន្ទស្សន៍សមភាព យេនឌ័រក្នុងឆ្នាំ២០១៤_២០១៥ បានបង្ហាញថា កម្ពុជាចាប់លំដាប់ចំណាត់ថ្នាក់ទី១៣៤ ក្នុង ចំណោម១៨៣ប្រទេស លើវិសយ័សុខភាពបន្ដពូជ ការអប់រំការធ្វើសេចក្ដីសម្រេច និងការចូល រួមរបស់ស្ដ្រី ក្នុងទីផ្សារពលកម្ម ៕