រថយន្ដ​ford បុករះខឿនសួន​ច្បារដើមផ្កានឹងបុកបង្គោលស្លាកប៉ាណូបាក់រាបដល់ដី

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដ​មួយ​គ្រឿង បាន​បើក​បុកឡើង​លើ​ខឿន​សួន​ច្បារកណ្ដាលផ្លូវ និងបុកដើមផ្កាបាក់អស់ជាច្រើនដើម និងបុកបង្គោលស្លាកប៉ាណូបាក់រាបដល់ដីតែសំណាងល្អមិនបង្កឲ្យមានអ្នកងរបួស ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីម៉ោងជិត៥ទាបភ្លឺ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមុខបុរីហ្គ្រេនជ្រោយចង្វា ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ6 សង្កាត់-ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ ។

រថយន្តម៉ាក Ford ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2F-9266 ដែលបើកបរដោយបុរសម្នាក់ និងរួមដំណើរដោយបុរស២នាក់ទៀត ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុគឺ រថយន្តបង្ក បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ6 ក្នុងទិសដៅពីជើង មកត្បូង ក្នុងល្បឿនយ៉ាងលឿង ខណៈមកដល់ចំណុចកើតហេតុ បានរ៉េចង្កូតទៅបុកខឿន​ឡើងលើសួន​ច្បារកណ្ដាលផ្លូវ និងបុកដើមផ្កាបាក់អស់៣ដើម និងបុក បង្គោលស្លាកប៉ាណូបាក់មួយដើមទៀត ចំណែករថយន្តរងការខូចខាតដាច់កង់មុខចេញពីរថយន្ត តែសំណាងល្អមិនបានបង្កឲ្យមានមនុស្សរងរបួស ។

បន្ទាប់ពីកើតហេតុ អ្នកបើកបរ និងរួមដំណើរបានចុះគេចខ្លួនបាត់អស់ ដោយបន្សល់ទុករថយន្តនៅនិងកន្លែងកើតហេតុ ។ ក្រោយកើតហើយសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរមកស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ រងចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយជាក្រោយ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print