ព្រឹក​​នេះ​ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០១៧ និងការវាយតម្លៃសមិទ្ធផល៥ឆ្នាំ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ Annual and 5-year Reviewing meeting of public financial Management Reform Program

ចែករំលែក៖

https://www.facebook.com/hunsencambodia/videos/1676312275750596/

ភ្នំពេញ​ ៖​ នៅព្រឹកថ្ងៃ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០១៧ និងការវាយតម្លៃសមិទ្ធផល៥ឆ្នាំ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ។

កិច្ចប្រជុំនេះ នឹងផ្តោតទៅលើយុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ២០១៨-២០២៥ ដែលត្រូវបានរៀបចំឡើងដោយផ្តោតជាសំខាន់៣ចំណុចរួមមាន:- ១)ទិសដៅនៃការកែទម្រង់ប្រព័ន្ធថវិកា ដោយឈរលើមូលដ្ឋានសំខាន់ៗ និងច្បាស់លាស់ ជាពិសេស «ប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម», ២)យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាជាតិ និង៣)ផែនទីចង្អុលផ្លូវឆ្ពោះទៅកាន់គោលដៅយុទ្ធសាស្រ្តឆ្នាំ២០២៥។

គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់ពិធីនេះ(Live)នៅម៉ោង ៨:៣០នាទីព្រឹក ពីសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print