ម៉ូតូ២គ្រឿងជិះបុកគ្នាពេញទំហឹង ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ និស្សិតសាលាកសិកម្មម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជួនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបន្ទាប់ពីជិះម៉ូតូបុកគ្នាពេញទំហឹង កាលពីថ្ងៃសុក្រ៦កើតខែពសាខឆ្នាំចសំរិទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី២០ខែមេសាឆ្នាំ២០១៨ វេលាម៉ោង៦និង១៥នាទីព្រឹក ស្ថិតនៅតាមផ្លូវណតប្រ៊ីត (៣០ម៉ែត្រ) ភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ជនរងគ្រោះស្លាប់នៅកន្លែងមាន ឈ្មោះ សៀង មករា ភេទប្រុសអាយុ២៨ឆ្នាំ ជានិស្សិតសាលាកសិកម្មព្រែកលៀប ស្នាក់នៅភូមិស្លែងរលើង សង្កាត់អូបែកក្អម ខណ្ឌសែនសុខនិង មានស្រុកកំណើតនៅភូមិទី១ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1J-5893 ។ ចំណែកជនរងគ្រោះ ជាភាគីម្ខាងទៀត រងរបួសធ្ងន់ មិនត្រូវបានស្គាល់ឈ្មោះ ជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដា សេ១២៥ សេរី២០១១ ឡើងតែម២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ AV-5693 ។

តាមប្រភពនៅកន្លែងកើតហេតុហេតុបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូសេរី២០១៣ បើកឆ្លងផ្លូវ ពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុជនរង(ដែលស្លាប់)បានបត់ឆ្វេងទៅកើត ស្របពេលនោះក៍មានបុរសម្នាក់បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេរី២០១១ បើកបរក្នុងល្បឿនលឿនពីត្បូងទៅជើង ហើយក៍ជ្រុលទៅបុកម៉ូតូជនរងគ្រោះដែលបើកឆ្លងផ្លូវនោះពេញទំហឹង ចំពាក់កណ្ដាលម៉ូតូបណ្តាលឲ្យភាគីម៉ូតូសេរី២០១៣ ដួលបោកដេកដួលស្លាប់ភ្លានៗនៅកន្លែង ចំណែកភាគីម្ខាងទៀតរងរបួសធ្ងន់ ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ជនរងគ្រោះម្នាក់ត្រូវបានរថយន្តគ្លីនិកដឹកយកទៅសង្រ្គោះ ចំណែកសាកសពម្នាក់ត្រូវបានសមត្ថកិច្ចពិនិត្យ រួចប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ។
ដោយឡែកវត្ថុតាង ម៉ូតូទាំង២គ្រឿង នគរបាលជំនាញវាស់វែងរួច យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រងចាំដោះស្រាយពេលក្រោយ ៕​ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print