តៃវ៉ាន់ព្រួយបារម្ភយ៉ាងខ្លាំងក្រោយយន្តហោះចិនឆ្វែលលើទឹកដីខ្លួន

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងតៃបិុ បង្ហាញក្តីបារម្ភ យ៉ាងខ្លាំង ក្រោយពេលយន្តហោះ ទម្លាក់ គ្រាប់បែកបរមាណូ ហោះឆ្វែលជុំវិញកោះ តៃវ៉ាន់ ។ សកម្មភាពខាងលើត្រូវបានរដ្ឋាភិបាលតៃវ៉ានចាត់ទុកថាជាការគំរាមកំហែងដល់សន្តិសុខ តៃវ៉ាន់ និងបង្កឲ្យមានភាព តានតឹងថែមទៀត។

តាមសារព័ត៌មាន Sputnik នៅរសៀល ថ្ងៃសុក្រ ទី២០ ខែមេសា ឆ្នាំ២០១៨បាន ផ្សាយថា យន្តហោះទម្លាក់គ្រប់បែកនុយក្លេអ៊ែរធុន H-6K នៃកងទ័ពរំដោះប្រជាជន ចិន បានដឹកនាំការធ្វើសមយុទ្ធយោធាល្បាត ហោះឆ្វែលជុំវិញកោះតៃវ៉ាន់ ជាសារព្រមានមួយផ្ញើជូនរដ្ឋាភិបាលទីក្រុងតៃប៉ិ កុំស្រមៃ ចង់បានឯករាជ្យពីចិនដីគោក ដោយអាងលើសម្ពន្ធភាពមិនផ្លូវការជាមួយសហរដ្ឋអាមេរិក។

ជុំវិញសមយុទ្ធយោធានេះដែរ ក្រសួង ការពារជាតិកោះតៃវ៉ាន់ បានអះអាងកាល ពីថ្ងៃព្រហស្បតិ៍ថា យន្ដហោះ H-6K ចំនួនពីរគ្រឿងបាន ហោះឆ្វែលពីលើច្រក សមុទ្រ Miyako ឆ្ពោះទៅកាន់ភាគខាង ជើងកោះតៃវ៉ាន់ មុននឹងហោះហើរទៅកាន់ ភាគខាងត្បូង និងឆ្លងកាត់តំបន់ទឹក Bashi។ លើសពីនេះទៅទៀត ទីក្រុងតៃប៉ិ ក៏បានថ្កោលទោសផងដែរ ចំពោះសម យុទ្ធយោធានេះដោយចាត់ទុកថា វាគឺជា ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សន្តិ សុខកោះរបស់ខ្លួន។

តែទោះជាយ៉ាងនេះក្ដី ក្រុមមន្រ្តីចិនបានបញ្ជាក់ជាមួយការព្រមានថា វាគ្រាន់តែជាសមយុទ្ធយោធាបែបធម្មតាប៉ុណ្ណោះ។ «សកម្មភាពទាមទារឯករាជ្យ គឺជាការគំរាមកំហែងដ៏ធំដល់សន្តិសុខសមុទ្រ នៅច្រក សមុទ្រតៃវ៉ាន់។ ដូច្នេះគ្មានកម្លាំង និង គ្មាននរណាម្នាក់ អាចបំផ្លាញដល់ ដំណោះស្រាយ និងសមត្ថភាពយោធាដ៏​រឹងមាំរបស់យើង ក្នុងការការពារដែនអធិប តេយ្យភាព និងបូរណភាពដែនដីបានជា​ដាច់ខាត»។ នេះគឺជាលើកឡើងរបស់អ្នកនាំពាក្យការិយាល័យចិន ទទួលបន្ទុកកិច្ច ការតៃវ៉ាន់ លោក ម៉ា ហ្សាវក្វាង (Ma Xiaoguang)៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print