មេដឹកនាំនៅជុំវិញពិភពលោក មិនទាន់ មានសកម្មភាព ជូនពរអបអរសាទរ ដល់ មេដឹកនាំថ្មីគុយបានៅឡើយទេ ។ដោយ ឡែកប្រធានាធិបតីចិន លោកស៊ី ជីនពីង បានផ្ញើសារជូនពរដល់មេដឹកនាំគុយបា មុនគេ។
ភ្លាមៗបន្ទាប់ពីការប្រកាសជាផ្លូវការ នៃការទទួលស្គាល់លោក Miguel Diaz-Canel ជាប្រធានាធិបតីថ្មី នៃប្រទេសគុយ បានោះ លោក ស៊ី ជីនពីង ប្រធានាធិបតីនៃប្រទេសចិនបានផ្ញើសារអបអរសាទរ ចំពោះមេដឹកនាំថ្មីគុយបាផងដែរ ខណៈ ដែលប្រទេសទាំងពីរ មានចំណងទាក់ទង គ្នាយ៉ាងស្អិតល្មួត រាប់ទសវត្សរ៍មកហើយ។
លោក Miguel Diaz-Canel ដែលទើបត្រូវបានប្រកាសបេក្ខភាពតែមួយគត់ ក្នុងការឡើងជាប្រធានាធិបតីបន្តវេនពីលោក រ៉ាអ៊ូល កាស្ត្រូ នោះត្រូវបានសភាគុយបា សម្រេចជ្រើសតាំងជាផ្លូវការហើយ ឲ្យឡើងកាន់តំណែងប្រធានាធិបតីនៃប្រទេសដីកោះនេះតែម្តង ក្នុងអាណត្តិថ្មីដែលមាន រយៈពេល៥ឆ្នាំ។
កាលពីថ្ងៃពុធ សភាគុយបាបានសម្រេចចិត្តតែងតាំងដៃស្ដាំរបស់លោក រ៉ាអ៊ូល កាស្ត្រូ (Raúl Castro) គឺលោក មីហ្គែល ឌីយ៉ាស់ ខាណែល (Miguel Díaz-Canel) វ័យ ៥៧ឆ្នាំ ជាបេក្ខជនតែម្នាក់គត់ដែល នឹងត្រូវបន្តតំណែងជាប្រធានាធិបតីគុយបា ហើយនៅថ្ងៃបន្ទាប់នេះ លោកក៏បាន ក្លាយជាមេដឹកនាំថ្មី ដែលជាការបិទ បញ្ចប់ផងដែរ នូវការដឹកនាំប្រទេសរបស់ ត្រកូល Castro អស់រយៈពេលជាង ៦ ទសវត្សរ៍មកនេះ។
លោក Raúl Castro បានឡើងកាន់ តំណែងជាប្រធានាធិបតីគុយបា ជំនួស បងប្រុសរបស់លោក គឺលោក ហ្វីដែល កាស្ត្រូ (Fidel Castro) តាំងតែពី ឆ្នាំ ២០០៦ មកម្ល៉េះ។ ប៉ុន្តែលោកត្រូវបានគេ រំពឹងថា នឹងលាលែងពីតំណែងនៅក្នុង សប្ដាហ៍នេះ បន្ទាប់ពីសភាគុយបា តែង តាំងលោក Miguel Díaz-Canel ជា បេក្ខជនតែម្នាក់គត់ ដែលនឹងត្រូវបន្តកាន់ តំណែងពីរូបលោក។
យ៉ាងណាក៏ដោយ លោក Raúl Castro ត្រូវគេជឿជាក់ដដែលថា នឹងនៅតែមាន អំណាចនៅក្នុងគណបក្សកុម្មុយនីស្ដ បើ ទោះជាលោក លាលែងពីតំណែងក៏ដោយ ហើយម្យ៉ាងវិញ ទៀតលោកនឹងអាចដឹកនាំគណបក្សកុម្មុយនីស្ដគុយបា រហូតដល់ សមាជបក្សនៅឆ្នាំ២០២១ ឯណោះ។
សម្រាប់មូលហេតុនៃការលែងពីតំណែងរបស់ លោក Castro ពេលនេះ គឺមិនទាន់មានការបញ្ជាក់ឲ្យបានច្បាស់លាស់នោះឡើយ ប៉ុន្តែបច្ចុប្បន្ននេះ លោកមានវ័យ ៨៦ឆ្នាំ ដែលជាវ័យជរាទៅហើយ។
ក្រុមអ្នកវិភាគបានលើកឡើងថា មេដឹក នាំថ្មីនៃប្រទេសគុយបា ដែលទើបត្រូវបានប្រកាសឲ្យឡើងកាន់តំណែងជាផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នឹងរៀបចំកំណែទម្រង់របៀបរបបដឹកនាំ នៃប្រទេសដីកោះក្នុងសមុទ្រការីបៀនមួយនេះនៅថ្ងៃអនាគតដ៏ខ្លីខាងមុខ ជាពិសេសជុំវិញទំនាក់ទំនងទាំងជាមួយសហរដ្ឋអាមេរិក ដែល បន្តស្ថិតក្នុងភាពមិនច្បាស់លាស់ ព្រមទាំង ទំនាក់ទំនងសេដ្ឋកិច្ច ជាមួយបណ្តាប្រទេស មហាអំណាចនានា ដូចជាចិន និងសហ ភាពអឺរ៉ុបផងដែរ។
នេះបើតាមការដក ស្រង់ការផ្សាយពី ស៊ីនហួ នាព្រឹកថ្ងៃសុក្រ ទី២០ ខែមេសា ឆ្នាំ២០១៨។
លោក Miguel Diaz-Canel ដែលត្រូវបានប្រកាសបេក្ខភាពតែមួយគត់ ក្នុងការឡើងជាប្រធានាធិបតីបន្តវេនពីលោក រ៉ាអ៊ូល កាស្ត្រូ នោះត្រូវបានសភាគុយបា សម្រេចជ្រើសតាំងជាផ្លូវការ ឲ្យឡើងកាន់តំណែងប្រធានាធិបតីនៃប្រទេសដីកោះនេះតែម្តង ក្នុងអាណត្តិថ្មីដែលមានរយៈ ពេល៥ឆ្នាំ។
សភាគុយបាបានសម្រេចចិត្តតែងតាំងដៃស្ដាំរបស់លោក រ៉ាអ៊ូល កាស្ត្រូ (Raúl Castro) គឺលោក មីហ្គែល ឌីយ៉ាស់ ខាណែល (Miguel Díaz-Canel) វ័យ ៥៧ឆ្នាំ ជា បេក្ខជនតែម្នាក់គត់ដែលនឹងត្រូវបន្តតំណែងជាប្រធានាធិបតីគុយបា ហើយនៅថ្ងៃ បន្ទាប់ គឺថ្ងៃព្រហស្បតិ៍នេះ លោកក៏បាន ក្លាយជាមេដឹកនាំថ្មី ដែលជាការបិទបញ្ចប់ ផងដែរ នូវការដឹកនាំប្រទេសរបស់ត្រកូល Castro អស់រយៈពេលជាង៦ទសវត្សរ៍មកនេះ៕ ម៉ែវ សាធី