ខេត្តព្រះសីហនុ ៖ ប្រភពពព័ត៌មានបឋមបានឲ្យដឹងថា យ៉ាងតិចណាស់មានមនុស្ស៥នាក់ បានស្លាប់ និងរងរបួសធ្ងន់ ដោយសារបើករថយន្តបុកដើមឈើយ៉ាងពេញទំហឹង។ អ្នករងរបួសត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ស្រុកកំពង់សិលា ។
ប្រភពពព័ត៌មានបន្តថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយខ្លួនឯង កាលពី យប់ថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង២១ និង៥០នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១២៦-១២៧ ស្ថិតនៅក្នុងភូមិចាំស្រី ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។
ប្រភពពព័ត៌មានបានបន្តឲ្យដឹងទៀតថា យប់កើតហេតុ គេឃើញមានរថយន្ត១គ្រឿងម៉ាក កាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2U-7234 ក្នុងរថយន្តជិះគ្នា៥នាក់ ស្រី ៤នាក់ ។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ឃើញរថយន្តខាងលើបានរេចង្កូតទៅ បុកនឹងដើមឈើមួយដើមនៅក្បែរផ្លូវយ៉ាងពេញទំហឹង បណ្តាលឱ្យរងគ្រោះថ្នាក់តែម្តង ។