​សួស ​វីហ្សា​និងថម មី ស្រលាញ់គ្នា ដល់​ថ្នាក់​​សាក់​ឈ្មោះគ្នា​នៅ​នឹង​ដៃ

ចែករំលែក៖

​ភ្នំពេញ៖ ព័ត៌មានស្នេ​ហ៍ក្រៅឆា​ក​រវាង តារាច​ម្រៀង​ប្រចាំ​ផលិត​កម្ម​ហង្ស​មាស កញ្ញា សួស វីហ្សា និងតារា​ស​ម្តែង​ថម មី បានផ្ទុះ​ឡើ​ងជា​ច្រើន​ខែម​កហើ​យ ពោលគឺ​ក្រោយ​ពេល​ពួកគេ​ចាប់ផ្តើ​មបង្ហា​ញមុខបែប​ស្និទ្ធ​ស្នាល​ប្លែក​រហូ​តដ​ល់​បែក​ការណ៍។ ទោះជាសួ​ស វីហ្សាប​ដិសេ​ធចំ​ណង​ស្នេហ៍​នេះក្តី​ក៏តា​ម​រយៈ​ស្នាម​សាក់​ឈ្មោះនា​ងនៅ​លើដៃឆ្វេ​ងរប​ស់លោក​ថម មី​អាច​បញ្ជា​ក់បា​ន​ថាពួ​ក​គេមា​នស្នេ​ហានឹ​ងគ្នា​មិនអាចប្រកែកបាន។

ក្នុងចង្កោមអ្នកសិល្បៈគេបានដឹងច្រើនអំពីដំណឹងស្នេហ៍នេះដែលបានឆាបឆេះជាយូមកហើយ ប៉ុន្តែកញ្ញា សួស វីហ្សា ធ្លាប់បានចេ​ញមុ​ខ​ប្រតិកម្ម ដោយ​ច្រាន​ចោល​ចំពោះដំ​ណឹង​ទាំង​នោះហើយ​លើ​កឡើ​ងថា​គ្មាន​ការ​ពិតនោះ​ទេ​។ ម្ចាស់​បទ «បុប្ផា​ស្វាយ​រៀង» រូប​នេះ ថែម​ទាំង​លើក​ឡើង​ដែរ​ថាក្រុ​មគ្រួ​សារនា​ង​មិន​សប្បាយ​ចិ​ត្តនឹ​ងដំ​ណឹង ស្នេហ៍​ដែ​លបា​​ន​បែកធ្លាយ​នេះពិ​សេស​ក្រោយ​ពេ​លលេ​ចលឺ​ថាពួកគេ​រួម​រស់​នៅផ្ទះ​តែមួ​យនឹ​ងរ​ងចាំ​ថ្ងៃរៀ​បកា​រនោះ។ ទោះជា​យ៉ាង​ណា​អ្វីដែ​លមិ​នអា​ច​ប្រកែក​បាន​គឺស្នា​ម​សាក់ឈ្មោះ​ សួស វីហ្សាជា​ភាសាអង់​គ្លេស​នៅ​ជាប់លើដៃ​​ឆ្វេង​រប​ស់លោ​ក ថម មី ​មិន​មែន​ជារឿ​ងចៃ​ដន្យ​នោះទេ​ដែលអា​ចប​ញ្ជាក់​បាន​ថាពួក​គេមា​នទំនា​ក់ទំន​ងស្នេ​ហាពិត​មែន​។ អ្នកសិល្បៈម្នាក់លើកឡើងដែរថា មិនត្រឹមតែថមមី ទេដែលបានសាក់ឈ្មោះសួស វីហ្សា សូម្បីតែសួស វីហ្សា ក៏ឆ្លាក់ឈ្មោះថម មី នៅលើដៃរបស់នាងដែរដែលបញ្ជាក់បានថាស្នេហានេះមិនមែនកើតមានឡើងតែម្ខាងនោះដែរ។

​គេនៅមិនទាន់ដឹងប្រាកដនៅឡើយទេថាពួកគេសម្រេចចិត្តចូលរោងការនៅពេលណានោះទេ បើទោះបីជាសាច់ញាតិទាំងសងខាងបានដឹងលឺថាពួកគេមានទំនាក់ទំនងស្នេហ៍នឹងគ្នារួចហើយក៏ដោយ។

ដោយ វឌ្ឍនា

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print