ខេត្តមណ្ឌលគិរី ៖ រថយន្តកែឆ្នៃមួយគ្រឿងដឹកឈើពេញប្រៀបតែម្តងនិងថៅកែរម្នាកអ្នក់បើកបរម្នាក់ត្រូវបានកំលាំងជំនាញបរិស្ថានខេត្តមណ្ឌលគិរីស្ទាក់ចាប់បានរួនបញ្ជូនទៅមន្ទីរបរិស្ថានខេត្ត។
ការស្ទាក់បង្ក្រាប់ចាប់បានរថយន្តដឹកឈើនេះធ្វើឡើងនៅវេលាម៉ោង៩.៣០នាទព្រឹកថ្ងៃសៅ៧កើតខែពិសាខឆ្នាំចសំរិទ្ធស័កព.ស២៥៦២ត្រូូវនិងថ្ងៃទ២១ខែមេសាឆ្នាំ២០១៨លើរដងផ្លូវត្រង់ចំនុចចម្ការកាហ្វេសង្កាត់រម្យនាក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។
ហើយរថយន្តដឹកឈើនេះជារបស់ឈ្មួញដុះស្លែម្នាក់ ឈ្មោះ កៃភេទប្រុសជនជាតិខ្មែឥស្លាមរស់នៅភូពូជ្រៃឃុំពូជ្រៃស្រុកពេជ្រាដាខេត្តមណ្ឌលគិរីដែលដឹកចេញពីដំបនភូមិឃុំខាងលើ។
ហើយឆ្លងកាត់ទីរួមខេត្តឆ្ពោះទៅប្រទេសវៀតណាមតាមច្រកទ្វាដាក់ដាំដែលមានសមត្ថកិច្ចឈរជើងនៅទីនោះជាច្រើនស្ថាប័ន។
រថយន្តនោះដឹកសុទ្ឋតែឈើប្រណិតប្រភេទធ្នង់ពេញប្រៀបតែម្តងចំនួនទូរលេខមិនទាន់ដឹងនៅឡើយកំពុងបញ្ជូនទៅមន្ទីរបរិស្ថានខេត្តធ្វើកំណត់ហេតុចាត់ការតាមច្បាប់ព្រៃឈើបន្ត។ដោយៈជីវន្ត