កូរ៉េខាងជើង ប្រកាសផ្អាករាល់ការសាកល្បងកាំជ្រួចមីស៊ីលនិងបរមាណូ​,ប្រធានាធិបតីអាមេរិក អបអរសាទរពេញទំហឹង

ចែករំលែក៖

សារព័ត៌មានជាតិកូរ៉េខាងជើងKCNA ​នៅថ្ងៃទី​២១ខែមេសានេះ បានដកស្រង់ការប្រកាសរបស់មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន បានប្រកាសថា៖ ទីក្រុងព្យុងយ៉ាង នឹងផ្អាក់រាល់សកម្មភាព សាកល្បង កាំជ្រួចមីស៊ីល និងបរមាណូ  ក៏ដូចជា បិទទ្វា​ទីតាំងសាកល្បង​នៅភាគខាងជើង ប្រទេសនេះ។

តាមសារព័ត៌មានខាងលើ  នៅក្នុងសន្តរកថា នៅក្នុងកិច្ចប្រជុំ  មេដឹកនាំគីមជុងអ៊ុន  បានបញ្ជាក់ថា៖ ទីក្រុងព្យុងយ៉ាង មិនត្រូវការសាកល្បង បន្ថែម នៅបរមាណូ​ឬមីស៊ីលទៀតឡើយ  ហើយ​ទីតាំងសាកល្បង បរមាណូ បានបញ្ចប់នៅភារកិច្ចរបស់ខ្លួន ។

ចំណែកសារព័ត៌មាន​ TASS ​របស់រុស្ស៊ី​បានដកស្រង់ការប្រកាសរបស់ KCNA ​បានផ្សាយថា ចាប់តាំងពីថ្ងៃទី ២១ខែមេសា​កូរ៉េខាង ជើង នឹងផ្អាករាល់សកម្មភាព សាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីប។ ការសម្រេចខាងលើ បន្ទាប់ពីកិច្ចប្រជុំ មជ្ឈឹម បក្សពលករកូរ៉េខាងជើង កាលពីថ្ងៃទី​២០ខែមេសា។

នៅក្នុងសេចក្តីប្រកាសនោះផងដែរ  មេដឹកនាំគីមជុងអ៊ុនបានបញ្ជាក់ថា កូរ៉េខាងជើង និងមិនផ្តល់ បច្ចេកវិទ្យាបរមាណូទៅឲ្យប្រទេសណាមួយនោះឡើយ  ហើយនឹងមិនប្រើប្រាស់អាវុធ បរមាណូ ប្រសិនបើ គ្មានសកម្មភាព គំរាមកំហែងដល់ទឹកដីកូរ៉េខាងជើង។

មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុនបញ្ជាក់ទៀតថា កូរ៉េខាងជើង នឹង ផ្តោតសំខាន់ទៅលើការកសាងសេដ្ឋកិច្ចជាតិ និងសង្គមឲ្យរីកចំរើន កាន់តែខ្លាំង អូសទាញ ធុនធានមនុស្ស​និង វិនិយោគទុក មកកូរ៉េដើម្បីជួយដល់ជីវភាពប្រជាពលរដ្ឋ ធូរធា ដូចប្រទេសជិតខាង។

ការប្រកាសខាងលើរបស់មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន និងធ្វើឲ្យជំនូបពិភាក្សា ជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូនជេងអីន នៅថ្ងៃទី​២៧ខែមេសានេះ កាន់តែមានប្រសិទ្ធិភាព និងជួយឲ្យប្រទេសទាំង​ឈានដល់សន្តិភាព ពេញលេញ បញ្ចប់សង្គ្រាម ដែលបន្សល់តាំងពីឆ្នាំ​១០៥០។ កូរ៉េខាងជើង បានបង្ហាញ​ពីការបោះបង់ អាវុធបរមាណូ ដោយមិនបានទាមទារលក្ខខ័ណ្ឌណាមួយ​នោះឡើយ។

ប្រធានាធិបតី​អាមេរិកដូណាលត្រាំ អបអរសាទរ ដល់កូរ៉េខាងជើង ដែលផ្អាករាល់ការសាកល្បងអាវុធ។ នៅលើបណ្តាញសង្គម​ Twitter ​លោកត្រាំ សរសេរថា «នេះជាព័ត៌មាន ដ៏ល្អ​ដល់ពិភពលោក​ទាំងមូល​» ។ លោកកំពុងរងចាំនៅជំនួបពិភាក្សាជាមួយ មេដឹកនាំគីមជុងអ៊ុននាពេលខាងមុខ។

ប្រធានាធិបតីត្រាំបានបញ្ជាក់ថា «ការដែលកូរ៉េខាងជើង ប្រកាស ផ្អាករាល់សកម្មភាព សាកល្បងអាវុធ និងបិទទីតាំងសាកល្បង បរមាណូ គឺជាដំណឹងល្អ ចំពោះកូរ៉េខាងជើង និងពិភពលោកទាំងមូល »។

ការប្រកាសខាងលើ របស់កូរ៉េខាងជើង នឹងជួយឲ្យ មានសន្ធិសញ្ញាសន្តិភាព ពេញលេញនៅក្នុងប្រទេសនេះ ។ឧប្បទ្វីបកូរ៉េស្ថិតនៅក្នុងតំណាក់កាលនៃសង្គ្រាមជាច្រើនទស្សវត្សន៍កន្លងមក ដោយសង្គ្រាមនៅក្នុងឆ្នាំ​១៩៥០ បញ្ចប់នៅឆ្នាំ​១៩៥៣ដោយកិច្ចព្រមព្រៀងឈប់បាញ់តែប៉ុណ្ណោះ ។ នៅពេលនេះ កូរ៉េខាងជើងនិងខាងត្បូង ប្រហែលជា បញ្ចប់ ជាផ្លូវការ នៅសង្គ្រាម នោះ នាំមកនៅសន្តិភាព ដល់ពលរដ្ឋទាំងពីរ  អាចធ្វើដំណើរចុះឡើងបានយ៉ាងងាយស្រួល។

សារព័ត៌មាន Bloomberg News បានផ្សាយថា៖ មន្ត្រីនៃប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង កំពុងតែធ្វើកិច្ចពិភាក្សា ចរចាគ្នា អំពីការបញ្ចប់ជម្លោះយោធា ដែលបានកើតមាន រវាងប្រទេសទាំងពីរ អស់រយៈពេល៦៨ឆ្នាំ។

មន្ត្រីកូរ៉េខាងត្បូងមួយរូប បានប្រាប់កាសែត ក្នុងស្រុកថា ខ្សែទំនាក់ទំនងដោយផ្ទាល់ រវាង ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន អាចនឹង ត្រូវបានបង្កើតឡើង នៅចុងសប្ដាហ៍នេះ ហើយថា មេដឹកនាំទាំងពីរ ប្រហែលជាចេញនូវ សេចក្តីថ្លែងការណ៍រូមគ្នាមួយ ធ្វើការបញ្ចប់ជម្លោះជាផ្លូវការ នៅជំនួបកំពូលនា សប្ដាហ៍ ក្រោយ៕

ដោយ៖ មែវ សាធី

 

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print