បុរសម្នាក់គិតខ្លីឈ្លោះគ្នាជាមួយប្រពន្ធរួចដើរទៅចង់កសំលាប់ខ្លួន

ចែករំលែក៖

សៀមរាប៖  បុរសម្នាក់ទំនងជាខូចចិត្ត បន្ទាប់ពីឈ្នោះគ្នាជាមួយប្រពន្ធរួចដើរទៅចងករសំលាប់ខ្លួន ដោយមិនដឹងមូលហេតុ  ហេតុការណ៍បានកើតឡើងនៅនៅវេលាម៉ោង៧និង២០នាទីថ្ងៃទី២១ខែមេសាឆ្នាំ២០១៨ នៅភូមិបាក់អង្រុត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង​ខេត្ត​សៀមរាប ។

  ប្រភពពត័មានពីសមត្ថកិច្ចស្រុកជីក្រែងបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះស្រវឹងស្រាបានឈ្លោះគ្នាជាមួយប្រពន្ធ រួចហើយក៏ដើរទៅចងករសម្លាប់ខ្លួននឹងដើមស្វាយចំងាយ១០ម៉ែត្រពីក្រោយផ្ទះជនរងគ្រោះ ឈ្មោះនាល ធន់ ភេទប្រុសអាយុ៣៤ឆ្នាំរស់នៅភូមិ ឃុំកើតហេតុខាងលើ។

 ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើកុសលវិច្ច័យ ធ្វើកំណត់ហេតុរួចប្រគល់សាកសពជូនសាច់ញាតិ ក្រុមគ្រួសារ​ចាត់ចែងធ្វើបុណ្យតាមប្រពៃណី​៕ប៊ុន​រិទ្ធី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print