ស្ត្រី​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​ប្រើ​ល្បិច​បោក​យក​ប្រាក់​៥០​ម៉ឺន​រៀន​ និង​ទូរ​ស័ព្ទ​១​គ្រឿង​រួច​គេចខ្លួន​បាត់​

ចែករំលែក៖

​ភ្នំពេញ​៖​ ស្ត្រី​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​ប្រើ​ល្បិច​បោក​យក​ប្រាក់​អស់​ចំនួន​៥០​ម៉ឺន​រៀល​និង​ទូរស័ព្ទ​ដៃ​១​គ្រឿង​ហើយ​គេចខ្លួន​ដោយ​សុ​វត្តិភាព​ កាលពី​វេលា​០៨​ព្រឹក​ ថ្ងៃ​ទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ចំណុច​មុខ​ពេទ្យ​លោកសង្ឃ​ ក្នុងភូមិ​ត្រពាំង​ឈូក​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។​

IMG-20151109-WA0046

​ស្ត្រី​ដែ​ត្រូវ​គេ​បោក​នោះ​មានឈ្មោះ​ ឆៃ​ ស៊ា​ង​ លី​ ភេទ​ស្រី​អាយុ​៣៦​ឆ្នាំ​ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​គោក​បញ្ជ​ន់​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ​សែន​ជ័យ​ មានស្រុក​កំណើត​ ស្រុក​កងមាស​ ខេត្តកំពង់ចាម​។​ ចំណែក​ជនសង្ស័យ​ដែល​ឆបោក​នោះ​មិន​ស្គាល់​អត្ត​ស​ញ្ញ​ណ​ទេ​ ។​

​តាម​ការ​រៀបរាប់​ពី​ស្ត្រី​រង​គ្រោះ​បានអោយ​ដឹង​ថា​ កាលពី​មួ​យស​ប្តា​ហ៍​មុន​រូប​គាត់​បាន​ស្គាល់​បុរស​ជា​ជនសង្ស័យ​នោះ​តាម​ទូរស័ព្ទ​ ហើយ​ជនសង្ស័យ​ក៏​បាន​ណាត់​គាត់​(​ស្ត្រី​រង​គ្រោះ​)​លើ​អោយមក​ជួប​នៅ​ចំណុច​មុខ​មន្ទី​ពេ​ទ្ត​លោកសង្ឃ​ កន្លែង​កើតហេតុ​ដោយ​គេ​អះអាង​ថា​ រូបគេ​ជា​សមត្ថកិច្ច​ដែល​ចុះ​មក​ចាប់​គ្រឿងញៀន​នៅ​ភូមិ​ត្រ​ពាំ​ឈូក​នេះ​ ពេល​នោះ​ស្ត្រី​រង​គ្រោះ​ក៏​បាន​មក​ជួប​ជនសង្ស័យ​តាម​ការ​ណាត់​ ពេល​ជួប​គ្នា​ជនសង្ស័យ​បាន​ប្រាប់​ទៅ​ស្ត្រី​រង​គ្រោះ​ថា​ អោយប្រាក់​ចំនួន​៥០​ម៉ឺន​រៀល​សិន​មក​ខ្ញុំ​យក​ទៅ​ទិញ​ទួ​រ​ទឹកកក​ និង​ទូរទស្សន៍​យក​ទៅ​ដាក់​នៅ​បន្ទប់​របស់​រង​គ្រោះ​ ដោយ​ទុកចិត្ត​ថា​ គេ​ជា​សមត្ថកិច្ច​ គាត់​ក៏​បានអោយ​ប្រាក់​ទៅ​ជនសង្ស័យ​ចំនួន​៥០​ម៉ឺន​រៀល​ហើយ​ជនសង្ស័យ​ ក៏​ធ្វើ​ជា​ខ្ចី​ទូរស័ព្ទ​ដៃ​ម៉ាក​ណូ​គា​១​គ្រឿង​ទៀត​ថា​ ខ​ល​ទៅ​រក​មិត្តភក្តិ​ហើយ​ ក៏​ដើរ​ចេញ​ទ​ភ​បាត់​តែ​ម្តង​ ។​ ពេល​នោះ​ គាត់​ក៏​បាន​អង្គុយ​ចាំ​នៅ​ហាង​កាហ្វេ​អស់​ជា​ច្រើន​ម៉ោង​ នៅ​តែ​មិនឃើញ​ជនសង្ស័យ​ត្រឡប់​មក​វិញទៀត​ ទើប​ដឹង​ថា​ ត្រូវ​ជនសង្ស័យ​ខាងលើ​នោះ​ឆបោក​ ហើយ​គាត់​បាន​ត្រឹមតែ​អង្គុយ​យំ​ និង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​មិន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​អ្វី​ទេ​៕​

IMG-20151109-WA0047

...

ដោយ៖ តុង​ សីហា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print