ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវជនមិនស្គាល់មុខប្រើល្បិចបោកយកប្រាក់អស់ចំនួន៥០ម៉ឺនរៀលនិងទូរស័ព្ទដៃ១គ្រឿងហើយគេចខ្លួនដោយសុវត្តិភាព កាលពីវេលា០៨ព្រឹក ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ចំណុចមុខពេទ្យលោកសង្ឃ ក្នុងភូមិត្រពាំងឈូកសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ស្ត្រីដែត្រូវគេបោកនោះមានឈ្មោះ ឆៃ ស៊ាង លី ភេទស្រីអាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិគោកបញ្ជន់សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ស្រុកកងមាស ខេត្តកំពង់ចាម។ ចំណែកជនសង្ស័យដែលឆបោកនោះមិនស្គាល់អត្តសញ្ញណទេ ។
តាមការរៀបរាប់ពីស្ត្រីរងគ្រោះបានអោយដឹងថា កាលពីមួយសប្តាហ៍មុនរូបគាត់បានស្គាល់បុរសជាជនសង្ស័យនោះតាមទូរស័ព្ទ ហើយជនសង្ស័យក៏បានណាត់គាត់(ស្ត្រីរងគ្រោះ)លើអោយមកជួបនៅចំណុចមុខមន្ទីពេទ្តលោកសង្ឃ កន្លែងកើតហេតុដោយគេអះអាងថា រូបគេជាសមត្ថកិច្ចដែលចុះមកចាប់គ្រឿងញៀននៅភូមិត្រពាំឈូកនេះ ពេលនោះស្ត្រីរងគ្រោះក៏បានមកជួបជនសង្ស័យតាមការណាត់ ពេលជួបគ្នាជនសង្ស័យបានប្រាប់ទៅស្ត្រីរងគ្រោះថា អោយប្រាក់ចំនួន៥០ម៉ឺនរៀលសិនមកខ្ញុំយកទៅទិញទួរទឹកកក និងទូរទស្សន៍យកទៅដាក់នៅបន្ទប់របស់រងគ្រោះ ដោយទុកចិត្តថា គេជាសមត្ថកិច្ច គាត់ក៏បានអោយប្រាក់ទៅជនសង្ស័យចំនួន៥០ម៉ឺនរៀលហើយជនសង្ស័យ ក៏ធ្វើជាខ្ចីទូរស័ព្ទដៃម៉ាកណូគា១គ្រឿងទៀតថា ខលទៅរកមិត្តភក្តិហើយ ក៏ដើរចេញទភបាត់តែម្តង ។ ពេលនោះ គាត់ក៏បានអង្គុយចាំនៅហាងកាហ្វេអស់ជាច្រើនម៉ោង នៅតែមិនឃើញជនសង្ស័យត្រឡប់មកវិញទៀត ទើបដឹងថា ត្រូវជនសង្ស័យខាងលើនោះឆបោក ហើយគាត់បានត្រឹមតែអង្គុយយំ និងត្រឡប់ទៅផ្ទះវិញដោយមិនបានទៅដាក់ពាក្យបណ្តឹងអ្វីទេ៕
ដោយ៖ តុង សីហា