ប៉ោយប៉ែត ៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០១៨ បានកន្លងផុតទៅ ចំណែកពលករខ្មែរប្រុស ស្រីជាច្រើនរយនាក់កំពុងធ្វើដំណើចេញពីកម្ពុជាទៅប្រទេសថៃវិញដើម្បីចូលបំរើការនៅកន្លែងរាងខ្លួន តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
នាយរងការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតលោកពៅថាវុធ បានឲ្យដឹងថា ក្រោយថ្ងៃបុណ្យចូលឆ្នាំខ្មែរ បានបញ្ចប់ ពលករខ្មែរស្របច្បាប់ជាច្រើននាក់ បានចេញ ទៅធ្វើការងារនៅប្រទេសថៃវិញ តាមរយៈការធ្វើបែបបទដោយស្របច្បាប់ មិនមានការបង់ប្រាក់កាកអ្វីឡើយ។
លោកបញ្ជាក់ថា: ក្រុមការងារជម្នាញបានបើកឲ្យប្រជា ពលរដ្ឋទូរទៅមានឱកាសបំពេញឯកសារបែបបទស្នើរសុំផ្សេងៗ ដោយខ្លួនឯង ដែលវាខុសពី ពេលមុន ៗ ដោយមានជនខិលខូចមួយចំនួន បានលួចយកប្រាក់ក្រៅសេវា ជាថ្នូរនិងការបំពេញបែបបទ រត់ការឯកសារ ឬប្រថាប់ត្រា ដើម្បីបានលឿននិងរហ័សជាដើម ។ ហើយការលុបបំបាត់ ការយកលុយក្រៅសេវានេះ លោកបានចាប់ផ្តើមរឹតបន្តឹងតាំងមុនថ្ងៃចូលឆ្នាំមក ។លោកនិងក្រុមមន្ត្រីរបស់លោកនឹងខិតខំបន្តសកម្មភាពនេះជាបន្តទៀត ។
តាមការអោយដឹងពីពលករដែលកំពុងធ្វើបែបបទមូលហេតុដែលពលករខ្មែរទាំងនោះសម្រុកចេញទៅ បែបនេះ គឺដោយសារពួកគាត់ត្រូវប្រញាប់ទៅឲ្យទាន់ ពេលវេលាដែលគាត់បានសុំច្បាប់អនុញ្ញាត ពីថៅកែថៃ ហើយប្រសិនបើគាត់ទៅមិនទាន់តាមការកំណត់របស់ថៅកែថៃ ពួកគាត់នឹងត្រូវកាត់ប្រាក់ខែតាមការកំណត់របស់ថៅកែ។
ដោយឡែក:តាមសេចក្តីរាយការណ៍ពីបន្ទាត់ព្រំដែន កម្ពុជាថៃ ប្រាប់ថាក្រៅពីការចេញដោយស្របច្បាប់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក៏មានពលករខ្មែរច្រើននាក់ទៀតត្រូវបានគេដឹកជញ្ជូនតាមរយៈរថយន្ត តាមច្រករបៀងដែលពួកគាត់ ចាញ់បោកមេខ្យល់លួចចេញពីកម្ពុជាទៅថៃ ដោយខុសច្បាប់ មួយចំនួនក្នុងភូមិសាស្ត្រនៃខេត្តបន្ទាយមានជ័យ ដួចជាច្រករបៀងក្ដឹបថ្មគ្របគ្រងដោយយោធាតំបន់អភិវឍ្ឍន៏ភ្នំឆត្រ័ឋិតក្នុងភូមិក្ដិបថ្មឃុំគោរមៀតស្រុកថ្មពួកគ្មានការទប់ស្កាតបើទោះជារាជរដ្ឋាភិបាលទាំងពីមានការយកចិត្តទុកដាក់លើបញ្ហាពលករក៏ដោយ ប្រឈមទៅនឹងគ្រោះថ្នាក់ដល់ពួកគាត់ ព្រោះកន្លងមកពលករឆ្លងដែនខុសច្បាប់ធ្លាប់ជួបគ្រោះថ្នាក់ខ្លះបាត់បង់ជីវិតនិងខ្លះទៀតពិការផងដែរ៕ វណ្ណា