ឃាត់ខ្លួនយុវជនម្នាក់ ជាមួយកាំបិតវែងមួយដើម និងដកហូតម៉ូតូមួយគ្រឿង ខណៈពេលដាក់កម្លាំងឆែកត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន និងរឹតបន្តឹងច្បាប់ចរាចរាចរណ៍ផ្លូវគោក

ចែករំលែក៖

ភ្នំពេញ៖ នៅយប់ថ្ងៃទី២១ ខែមេសា​ ឆ្នាំ២០១៨ ចាប់ពីវេលាម៉ោង ២០:០០នាទីដល់ម៉ោង ២១:០០នទី គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយ លោក ហោ វាសនា អភិបាលរងខណ្ឌសែនសុខ បានដាក់កំលាំងចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះនៅផ្លូវលេខ២៧១ ចំណុចមុខកាកបាទក្រហមកម្ពុុជា សង្កាត់ទឹកថ្លាខណ្ឌសែនសុខ ដោយមានកំលាំងសរុបចំនួន ៣៧នាក់ ក្នុងនោះមន្រ្តីសាលាខណ្ឌ ០៣នាក់ នគរបាលខណ្ឌចំនួន ១៦នាក់ កងរាជអាវុធហត្ថខណ្ឌចំនួន ០៨ នាក់ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន ១០នាក់ បានត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ៨៦គ្រឿង ជាលទ្ធផល ឃាត់ខ្លួនយុវជនម្នាក់ ដកហូតកាំបិតវែងមួយដើម និងម៉ូតូមួយគ្រឿង ។
បច្ចុប្បន្ននេះ បានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសាកសួរ និងចាត់ការតាមនីតិវីធីច្បាប់៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print