ខេត្តកំពង់ធំ ៖ ថ្ងៃសៅរ៍៧កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៨និង២៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាង ម៉ូតូ និងម៉ូតូ និង រថយន្ត ក្នុងទឹសដៅស្រប(ពីជើងទៅត្បូង) នៅលើកំណាត់ផ្លូវជាតិលេខ ០៦ ចំណុចខាងជើងស្ពានអូរប្រសាទ ភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្តាលអោយ ស្រ្ដីម្នាក់ស្លាប់និង២នាក់ទៀតរងរបួសធ្ងន់និងស្រាល។
ប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា (មូលហេតុជាបឋមបង្កពីអ្នកបើកបរម៉ូតូគ្មានភ្លើងបំភ្លឺ ហើយឆ្លងផ្លូវខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន) អ្នកបើកបរម៉ូតូC100 កូរ៉េ ពណ៌ក្រហម ផ្លាកលេខកំពង់ធំ1A.0988 ឈ្មោះ ព្រំ.ផល្លី ភេទស្រី អាយុ៤០ឆ្នាំ (បើកបរឆ្លងផ្លូវពីកើតទៅលិច ហើយបត់ឆ្វេងទឹសដៅទៅត្បូង) (ស្លាប់នៅកន្លែងកើតហេតុ)(មិនពាក់មួកសុវត្ថិភាព) អ្នករួមដំណើរ០២នាក់ ត្រូវជាប្តី និងកូន÷ ១-ប្តី ឈ្មោះ ប៊ុត.អូន អាយុ៤៥ឆ្នាំ(របួសស្រាល)(មិនពាក់មួកសុវត្ថិភាព) ២-កូនប្រុស ឈ្មោះ ខូ.ផលឡែន អាយុ០៣ឆ្នាំ (របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព)អ្នកទាំងបី នៅភូមិ/ឃុំ កើតហេតុខាងលើ ត្រូវបានម៉ូតូម៉ាកហុងដាឃ្លិក(honda Click) ពណ៌ស ផ្លាកលេខបន្ទាយមានជ័យ1N.8049(បើកបរពីជើងទៅត្បូង)ដោយឈ្មោះ ចាន់.ដាវិត ភេទប្រុស អាយុ២៧ឆ្នាំ (ជនជាតិកូឡំប៊ី) ស្នាក់នៅភូមិព្រៃទុំ ឃុំថ្មី ស្រុកព្រៃកម ខេត្តកែប(ពាក់មួកសុវត្ថិភាព) បុកបណ្ដាលឲ្យ ម៉ូតូC100កូរ៉េដួលខ្ទាតមនុស្សចេញពីម៉ូតូ ហើយត្រូវបាន រថយន្តម៉ាក ហ្វត(Ford) ពណ៌ស ផ្លាកលេខភ្នំពេញ2AL.4214 (បើកបរ ពីជើងទៅត្បូង) ដោយឈ្មោះ សន.ស៊ីល ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិស្រែអំបពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាលបុកបន្ថែមពីក្រោយ ត្រូវបានសមត្ថកិច្ចនាំខ្លួនអធិការដ្ឋាននគរបាលស្រុកសន្ទុក)
ក្រោយកើតហេតុសមត្ថកិច្ចជំនាញស្រុកបានចុះវាស់វែងបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ រីឯវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក និងប្រគល់សាកសពជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ប៊ុន រិទ្ធី