ភ្នំពេញ៖ រថយន្តម៉ាក់នីសាន់មួយគ្រឿង បានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់១កង់រថយន្តបែកកង់ខាងឆ្វេងទៅមុខលែងរួច ខណៈដែលអ្នកបើកបរ គេចពីម៉ូតូធំ២គ្រឿងដែលបានបើកជែងរថយន្តខ្លួន ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះ បានកើតឡើងកាលពីវេលម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅខាងកើតស្ពានអាកាស់៧មករា តាមបណ្តោយផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។
រថយន្តបង្កម៉ាកនីសាន់ ពណ៍ប្រផេះ ពាក់ស្លាកលេខ 2J 4205 បើកបរដោយបុរសម្នាក់ និងមាននារីម្នាក់ទៀតរួចដំណើរជាមួយ អ្នកទាំង២មិនស្គាល់អត្តសញ្ញាណ ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្ក បានធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូធុនធំ២គ្រឿងបើកវ៉ារថយន្តរបស់ខ្លួនក៏ភ្ញាក់ ហើយរថយន្តនីសាន់ក៏បានបើកគេចពីម៉ូតូព្រោះខ្លាចបុកក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រួងផ្លូវបណ្តាលឲ្យបុករបាំងថ្មពុះចែកទ្រួងផ្លូវបាក់អស់១កង់តែម្តង ចំណែកឯរថយន្តបែកកង់ទៅមុខលែងរួច ។
ក្រោយពេលកើតហេតុសមត្តកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុនិងសហការជាមួយនគរបាលជំនាញមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកដើម្បីរងចាំដោះស្រាយសងទ្រព្យសម្បត្តិរដ្ឋផងដែរ ៕
ដោយ៖ ស ដារ៉ា