បុរស​ម្នាក់​បើករថយន្ត​គេច​ពី​ម៉ូតូ​ជ្រុល​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​១​កង់

ចែករំលែក៖

​ភ្នំពេញ​៖​ រថយន្ត​ម៉ាក់​នី​សាន់​មួយ​គ្រឿង​ បាន​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​បាក់​អស់​១​កង់​រថយន្ត​បែក​កង់​ខាងឆ្វេង​ទៅ​មុខ​លែង​រួច​ ខណៈ​ដែល​អ្នកបើកបរ​ គេច​ពី​ម៉ូតូ​ធំ​២​គ្រឿង​ដែល​បាន​បើក​ជែង​រថយន្ត​ខ្លួន​ ។​

IMG_2263

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ខាងលើ​នេះ​ បាន​កើតឡើង​កាលពី​វេ​ល​ម៉ោង​១១​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ខាងកើត​ស្ពាន​អាកាស់​៧​មក​រា​ តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​ សង្កាត់​ទឹកល្អក់​ទី​១​ ខណ្ឌទួលគោក​ ។​

​រថយន្ត​បង្ក​ម៉ាក​នី​សាន់​ ព​ណ៍​ប្រផេះ​ ពាក់​ស្លាក​លេខ​ 2J​ 4205​ បើកបរ​ដោយ​បុរស​ម្នាក់​ និង​មាន​នារី​ម្នាក់​ទៀត​រួច​ដំណើរ​ជាមួយ​ អ្នក​ទាំង​២​មិន​ស្គាល់​អត្តសញ្ញាណ​ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​បង្ក​ បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​ម៉ូតូ​ធុន​ធំ​២​គ្រឿង​បើក​វ៉ា​រថយន្ត​របស់​ខ្លួន​ក៏​ភ្ញាក់​ ហើយ​រថយន្ត​នី​សាន់​ក៏​បាន​បើក​គេច​ពី​ម៉ូតូ​ព្រោះ​ខ្លាច​បុក​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រួ​ង​ផ្លូវ​បណ្តាល​ឲ្យ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រួ​ង​ផ្លូវ​បាក់​អស់​១​កង់​តែ​ម្តង​ ចំណែកឯ​រថយន្ត​បែក​កង់​ទៅ​មុខ​លែង​រួច​ ។​

​ក្រោយ​ពេល​កើតហេតុ​សមត្ត​កិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ​និង​សហការ​ជាមួយ​នគរបាល​ជំនាញ​មក​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ដើម្បី​រង​ចាំ​ដោះស្រាយ​សង​ទ្រព្យសម្បត្តិ​រដ្ឋ​ផង​ដែរ​ ៕​

IMG_2265IMG_2264

...

ដោយ៖ ស​ ដា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print