ភ្នំពេញ ៖ ជនសង្ស័យម្នាក់រួមនិងថ្នាំញៀនចំនួន៥កញ្ចប់ថង់តូចត្រូវកម្លាំងនគរបាលប៉ុស្តិ៍អូបែកក្អមធ្វើការឃាត់ខ្លួនបន្ទាប់ពីឆែករកឃើញថ្នាំញៀននៅជាប់ខ្លួន។កាលពីថ្ងៃចន្ទ ៩ កើត ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែ មេសា ឆ្នាំ ២០១៨នៅតាមបណ្តោយផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
ជនសង្ស័យឈ្មោះ តូច នឿន ហៅខ្នឿន ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិថ្មគោល សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចប្រាប់ថាមុននិងឃាត់ខ្លួនជនសង្ស័យខាងលើកម្លាំងនគរបាលប៉ុស្តិ៍អូបែកក្អបបានធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសផ្សេងៗដែលអាចកើតមានឡើងលុះមកដល់ចំណុចខាងលើក៍ឃើញជនសង្ស័យជិះម៉ូតូ១ គ្រឿងម៉ាកវីវ៉ាព័ណខ្មៅពាក់ស្លាកលេខភ្នំពេញ1C.9159មានការសង្ស័យក៍ឃាត់ត្រួតពិនិត្យហើយបានរកឃើញថ្នាំញៀនចំនួន៥កញ្ចប់តូចក៍ឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកានៅពេលក្រោយ៕ ដោយ៖ តុង សីហា