ម៉ាឡេស៊ី៖ លោកអូស្មាន ហាស្សាន់៖រាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្ដទុកដាក់ពីការលំបាករបស់បងប្អូន កម្មករកម្មការរិនីដែលធ្វើការងារនៅ ម៉ាឡេស៊ីនិងនៅតាមបណ្ដាប្រទេសផ្សេងៗ ជាច្រើនទៀត រាជរដ្ឋាភិបាលកម្ពុជា បានគិតគូររិះរកគ្រប់មធ្យោបាយទំនាក់ទំនងផ្នែកការទូតជាមួយប្រទេសដែលបងប្អូនមកធ្វើការ ដើម្បីឲ្យថ្នាក់ដឹកនាំប្រទេសនោះ គេទទួលស្គាល់ និងឲ្យតម្លៃការងារបងប្អូនបានល្អ ។
លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយក រដ្ឋមន្រ្តី បានបញ្ជាក់បែបនេះ ខណៈលោកដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញ ចុះសាកសួរសុខទុក្ខ សំណេះ សំណាលជាមួយបងប្អូនពលករ ពលការរិនី និងពលរដ្ឋខ្មែរឥស្លាម ប្រមាណ៣០០នាក់ នៅម៉ាឡេស៊ី រដ្ឋJohor Baharu ដោយមានវត្តមាន ពីលោកស្រី រត្ន ម៉ានី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និងសហការីអមដំណើរ៧រូបផងដែរ។ជំនួបនេះធ្វើឡើង នៅឯតំបន់Ulutiram កាលពីព្រឹកថ្ងៃទី២២ខែមេសា ឆ្នាំ២០១៨ ដោយមានតំណាងនិង បងប្អូនខ្មែរមកពីបណ្តាភូមិតំបន់ជុំវិញ រដ្ឋJohor Baharu ដែលអ្នកខ្លះបានមករស់នៅរួមរស់តាំងពីទស្សវត្ស៧០ទស្សវត្ស៨០ និងជាបន្ដបន្ទាប់ ។ រដ្ឋJohor Baharuជារដ្ឋដែលមានចម្ងាយប្រមាណជិត៤០០គីឡូម៉ែត្រ ពីរដ្ឋធានីគូឡាឡាំពួរ ដោយក្តីអបអរសាទរនិងរីករាយជាទីបំផុត។
លោកស្រី រត្ន ម៉ានី ក្នុងនាមជាឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅម៉ាឡេស៊ី លើកឡើងពីគោលជំហ និងតួនាទី របស់ខ្លួន នឹងឈរលើឆន្ទៈបម្រើប្រជាជនខ្មែរដែល នៅ ម៉ាឡេស៊ីស្វាគមន៍ជានិច្ចនូវ រាល់បញ្ហាផ្សេងៗដែល ពលរដ្ឋជួបប្រទះ ដោយមិនបង្កការប៉ះពាល់ដល់ច្បាប់នៃប្រទេសម៉ាឡេស៊ី ។
លោក អូស្មាន ហាស្សាន់ បានជម្រាបពីភាពរីកចម្រើនគ្រប់បែបយ៉ាង របស់កម្ពុជា ក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បើគ្មានការដឹកនាំប្រកបដោយឆន្ទៈមុះមត់ ស្មារតីលះបង់ខ្ពស់ គិតគូរអំពីផលប្រយោជន៍ជាតិជាធំទេ របស់ប្រមុខដឹកនាំទេ គឺកម្ពុជា មិនមែនសម្រេចបានដោយជោគជ័យ ក្លាយទៅជាប្រទេសដែលមានសុខសន្តិភាពសុខដមបនីយកម្ម និង ការអភិវឌ្ឍន៍សេដ្ឋកិច្ចរីកចម្រើនបានល្អប្រសើរដូចសព្វថ្ងៃនោះទេ។
លោកបានកោតសរសើរដល់ពលករ ពលការរិនី និង
ពលរដ្ឋខ្មែរឥស្លាម ទាំងអស់អ្នកដែលទទួលបានសញ្ជាតិ និង អ្នកដែលនៅបំពេញការងារ គឺបានសាមគ្គី រួមរស់នៅប្រកបដោយសេចក្តីសុខ សប្បាយ មិនដែលលឺ ជួបនូវ បញ្ហាបង្កការលំបាក នាំភាពខ្វល់ខ្វាយដល់រដ្ឋាភិបាលម៉ាឡេស៊ីក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជាខ្លួនឯងនោះដែរ គឺជាកសាងកេរ្ត៍ឈ្មោះមួយយ៉ាងល្អប្រសើរ ជូនប្រជាជាតិកម្ពុជាទាំង មូល។
ជាមួយគ្នានេះដែរ លោកអូស្មានហាស្សាន់ និងគណៈ ប្រតិភូ ក្រោយពីបញ្ចប់កម្មវិធី ជួបសំណេះសំណាល រួចក៏បានបន្តដំណើរទៅតបន់ Sungai Boluh រដ្ឋ Selangorប្រទេសម៉ាឡេស៊ី ដែលមានចម្ងាយប្រមាណជាង ៤០០ គីឡូ ម៉ែត្រពីរដ្ឋJohor Baharu ដើម្បីបន្តជួបសំណេះសំណាល ជាមួយបងប្អូនកម្មករ កម្មការរិនី និងប្រជាពលរដ្ឋខ្មែរដែល ដែលកំពុងប្រកបអាជីវកម្ម និងធ្វើការងារនៅតាមបណ្ដាសហគ្រាសធន់តូច មធ្យម និងធំប្រមាណជាង៥០០នាក់ នៅតំបន់នោះផងដែរ ៕ ដោយ៖ សំរិត
...