បាបកម្មភ្លាមៗ ចាក់សម្លាប់ប្រពន្ធរត់បាន២គីឡូដី ខ្យល់គដាច់ខ្យល់ស្លាប់ នៅស្រុកស្រីសន្ធរ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ប្រភពព័ត៌មានបានអោយដឹងថា នៅវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ ស្ថិតក្នុងភូមិអំពិល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានអំពើឃាតកម្ម ប្តីចាក់សម្លាប់ប្រពន្ធស្លាប់នៅនឹងកន្លែង ចំណែកប្តីបាបកម្មបានដាក់ទោសភ្លាមៗ គឺខ្យល់គដាច់ខ្យល់ស្លាប់ បន្ទាប់ ពីរត់បានប្រមាណ២គីឡូដី។

ស្នងការនគរបាលខេត្តកំពង់ចាម ឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា សពស្ដ្រីរងគ្រោះឈ្មោះ ស ស្រីនាង អាយុ ៣៥ឆ្នាំ និងបុរសជាប្ដីឈ្មោះ ឡាច ធា អាយុ៣៨ឆ្នាំ។

លោកបន្តថា ឆ្លងតាមការពិនិត្យស្រាវជ្រាវ ស្ដ្រីរងគ្រោះត្រូវបានប្ដីជាអ្នកចាក់សម្លាប់ រួចប្ដីរត់គេចខ្លួន បានចំងាយ២គីឡូម៉ែត្រ ក៏ដួលដាច់ខ្យល់ស្លាប់ខ្លួនឯងតែម្ដង។

លោកស្នងការបញ្ជាក់ទៀតថា បុរសជាប្ដីជាមនុស្សមានជំងឺប្រសាទលេបថ្នាំផង ហើយតែងផឹកស្រារាល់ថ្ងៃ អត់ហូបបាយប្រហែល៣ថ្ងៃហើយ ជីវភាពក្រីក្រជំពាក់លុយគេច្រើន ឈ្លោះប្រច័ណ្ឌប្រពន្ធសឹងរាល់ថ្ងៃ ទើបបណ្ដាលឲ្យកើតហេតុការណ៍នេះតែម្ដង៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print