PPCBank ចុះអនុស្សារណៈជាមួយ Diners Club International

ចែករំលែក៖

ភ្នំពេញ៖ ធនាគារ PPCBank ដែលជាធនាគារពាណិជ្ជ មួយនៅក្នុងប្រទេស កម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយ Diners Club International (DCI) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ទាំងស្រុងរបស់ Discover Financial Services (DFS) ហើ់យក៏ជាសមាជិករបស់ Discover Global Network ក្នុងគោលបំណងផ្តល់សិទ្ធអោយធនាគារ PPCBank ផ្ដាច់មុខក្នុងការចេញកាតរបស់ Diners Club International ក្នុងប្រទេសកម្ពុជា។

កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៨ នាសណ្ឋាគាសូហ្វីតែល ។Diners Club International និងធនាគារ PPCBank បានសម្រេចផ្តល់ជូននូវការបើកទូលាយ សំរាប់ប្រជាជនកម្ពុជាក្នុងការប្រើប្រាស់កាតពាណិជ្ជកម្មដែលមានអ្នកប្រើប្រាស់ច្រើន ព្រមជា មួយអត្ថប្រយោជន៍ជាច្រើនពី DCI រួមមាន អាចចូលក្នុងកន្លែងសម្រាកលំហែរបស់ Diners Club នៅក្នុងព្រលានយន្ដហោះច្រើនជាង ៨០០ កន្លែងទូទាំងពិភពលោក ការទទួលទាន អាហារ ការធ្វើដំណើរ ការកំសាន្ដ និងទិញទំនិញនៅតាមហាងច្រើនជាង ៥០ ប្រទេសនិងកញ្ចប់ដែលចំណេញប្រាក់សម្រាប់ការទិញឥវ៉ាន់តាមអ៊ីនធើណែត។

ធនាគារ PPCBank ត្រូវបានទទួលស្គាល់ថាជាធនាគារពាណិជ្ជមួយដែលរីកចម្រើនយ៉ាងរហ័ស មិនត្រឹមតែទំហំទ្រព្យសរុបមួយផ្នែកនោះទេ តែចំនួនអតិថិជនក៏មានការកើនឡើងជា លំដាប់ ផងដែរ។ ដើរតួជាធនាគារនៅក្នុងយុគសម័យដែលធ្វើប្រតិបត្តិការតាមបែបឌីជីថល និងការ ផ្តោតសំខាន់លើសេវាអតិថិជន ក្រៅពីការដាក់ឲ្យប្រើប្រាស់នូវកម្មវិធីធនាគារចល័ត (Mobile Banking) ប្រព័ន្ធគ្រប់គ្រងសហគ្រាស (smartBiz) និងប្រព័ន្ធបេឡាករចល័តសម្រាប់ ការពិគ្រោះយោបល់ធនាគារ PPCBank មានគោលបំណងធ្វើបដិរូបកម្មដើម្បីផ្តល់ជូននូវបទ ពិសោធន៍ថ្មីរបស់ធនាគារដល់អតិថិជនរបស់ខ្លួនរួមនឹងសេវាកម្មដែលមានស្ដង់ដារខ្ពស់ចំពោះ អតិថិជនដែលមានទ្រព្យសម្បត្តិច្រើន។ ធនាគារ PPCBank មានការគាំទ្រយ៉ាងពេញលេញពី JB Financial Group (JBFG) ដែលជាក្រុមហ៊ុនមានបទពិសោធន៍ជាច្រើនឆ្នាំលើជំនាញក្នុងការគ្រប់គ្រងជំនួញប័ណ្ណសកល អស់រយៈពេលជាច្រើនឆ្នាំដោយមានទ្រព្យសកម្មសរុបជិត ៥០ ពាន់លានដុល្លារ។

ប្រទេសកម្ពុជារយៈពេលប្រាំឆ្នាំកន្លងទៅនេះ កម្រិតជីវភាពរបស់ប្រជាជនកម្ពុជាបានកើន ឡើងជាលំដាប់ តាមរយៈការផ្ដល់នូវប្រាក់ចំណូលដែលអាចចាយវាយផ្សេងៗបន្ថែមដល់ ប្រជាជនកម្ពុជា។ ដូចគ្នានេះដែរ ប្រជាជនកម្ពុជាកំពុងតែមានការចាប់អារម្មណ៍ខ្លាំងទៅលើការ ទទួលទានអាហារនៅខាងក្រៅគេហដ្ឋាន និងការអោយតម្លៃលើការធ្វើដំណើរកំសាន្តទាំងក្នុង ស្រុក និងក្រៅប្រទេស។

កម្ពុជាជាមួយនឹងការរីកចម្រើនអស់មានរយៈពេលជាងមួយទសវត្សមកនេះ ឥរិយាបទ និង ការគិតរបស់ប្រជាជនកម្ពុជាចំពោះវិស័យធនាគារមានការផ្លាស់ប្តូរលើ កំណើនតម្រូវការ សម្រាប់ផលិតផល និងសេវាធនាគារផ្ទាល់់ខ្លួន។ ធនាគារ PPCBank កំពុងតែអភិវឌ្ឍជាបន្ត បន្ទាប់ដើម្បីធានាថា ពួកយើងតែងតែផ្ដល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៍ត្រឹមត្រូវដល់ អតិថិជន។ លោក SHIN ប្រធានប្រតិបត្តិធនាគារ PPCBank បាននិយាយថា “យើងរង់ចាំ ពិភាក្សាជាមួយដៃគូសហការរបស់យើង Diners Club International ដើម្បីផ្ដល់ជូននូវផលិត ផលដែលមានកិត្តិនាមនេះដល់ប្រជាជនកម្ពុជាដើម្បីបំពេញ និងជម្រុញព្រំដែននៃតម្រូវការ ផលិតផលដែលមានស្តង់ដាខ្ពស់ ហើយក៏ជាផ្នែកមួយដែលអាចជម្រុញសង្គមកម្ពុជាអោយ ចូលរួមក្នុងការធ្វើសមាហរណកម្មសកលអោយទាន់ពេលផងដែរ”៕ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print