បុរសជនជាតិចិនបើករថយន្តឆ្លងផ្លូវត្រូវម៉ូតូបុករងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បើករថយន្តចេញពីបុរីចំការមនឆ្លងផ្លូវមិនប្រយ័ត្នក៏ត្រូវម៉ូតូជិះបុកពីចំហៀងពេញទំហឹងបណ្តាលអោយបោលផ្ទប់និងរថយន្តរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមុខបុរីចំការមន តាមបណ្តោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដា ស៊េរីឆ្នាំ២០១១ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CJ 7800 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូងខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកហុីឡុច ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2B 8886 បើកបរដោយបុរសជនជាតិចិនម្នាក់និង២នាក់ទៀតរួមដំណើរជាមួយ បើកចេញពីក្នុងបុរីចំការមន ហើយបានបើកឆ្លងផ្លូវទៅកើតបំណងបត់ទៅជើងដោយមិនបានប្រុងប្រយ័ត្នក៏ត្រូវម៉ូតូបុកពីចំហៀងពេញទំហឹងបណ្តាលអោយអ្នកជិះម៉ូតូរងរបួសធ្ងន់។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានប្រជាពលរដ្ឋដឹកទៅមន្ទីរពេទ្យភ្លាមៗក្រោយមកសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុនិងធ្វើការសម្របសម្រួលដោយភាគីខាងម៉ូតូមានបងប្អូនមកដំណាងហើយភាគីខាងរថយន្តក៏ចេញថ្លៃព្យាបាលទៅលើជនរងគ្រោះដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print