ព្រោះតែខឹងមួយឆាវដោយ សារលេងបាល់ទះយកជើងទាត់ ត្រូវអាជ្ញាកណ្តាលផាក បង្កជាហឹង្សាចុងក្រោយជាប់ខ្នោះ

ចែករំលែក៖

ស្ទឹងត្រែងៈ បុរសម្នាក់ ព្រោះតែកំហឹងតិចតូចសោះ ដោយ សាលេងបាល់ ទប់កំ​ហឹង មិនបានហ៊ានយកដែកឆាប មកចាក់លើមិត្តភក្តិខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ចូញទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យបង្អែកខេត្ត ហេតុការនេះ បានកើតឡើងកាលពីវេលាម៉ោង៥.៣០ នាទីល្ងាច ថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នៅនៅចំណុចទីលានបាល់ទះ ស្ថិតក្នុងភូមិអន្លុងក្រមួន ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែង។

នៅថ្ងៃច័ន្ទ ទី២៣ខែ មេសា ឆ្នាំ២០១៧ កម្លាំងស្នងការដ្ឋាន នគបាលព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំង ជំនាញព្រហ្មទណ្ឌ នគបាលស្រុកថាឡាបរីវ៉ាត់ នាំខ្លួនជនបង្កឈ្មោះ ទៀត ហ៊ីម ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែឥស្លាម មុខរបមិនពិតប្រកដ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះឈ្មោះ ម៉ាត អាល់វី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែឥស្លាមដូចគ្នា មុខរបរធ្វើស្រែចំការ មានទីលំនៅកន្លែងកើតហេតុតែមួយ។

លោកហម ណាវី អធិការរងស្រុក ទទួលបន្ទុកព្រហ្មទណ្ឌ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញឈ្មោះ ទៀត ហ៊ីម បានខឹងនឹង(អាជ្ញាកណ្តាល) ផ្លុំកញ្ចែផាកព្រោះបាល់ទះ បែជាយកជើងមកទាត់ទៅវិញ ពេលនោះជនបង្កបានខឹងក៍ទៅហៅបក្សពួគខ្លួន ពីទៅបីនាក់ថែមទាំង យកដែកឆាប មកដេញចាក់គ្នា បង្កជំលោះ រហូតធ្វើឲ្យជនរងគ្រោះ រងរបួសចំនួន៤កន្លែង បណ្ដាលឲ្យ​រងរបួសជាទម្ងន់បានបញ្ចូនទៅកាន់មន្ទីពេទ្យ ភ្លាមៗ ចំណែកជនដៃដល់ក្រោយពេលកើតហេតុ ត្រូវបានកម្លាំងជំនាញរបស់លោក ចុះមកសួរនាំសម្របសម្រួលតែមិនបានឃុំខ្លួននោះទេ ក្រោយមកជនរងរងគ្រោះមិនសុខចិត្ត ដោយសាររបួសធ្ថុនថ្ងរបានមកផ្តឹងបន្តនៅស្នងការ។

លោកបន្តទៀតថាៈ ក្រោយពីរបានទទួលពាក្យបណ្តឹងពីរជនរងគ្រោះ ទើបលោកស្ងងការបានបញ្ចា ឲ្យរៀបចំសំណុំរឿងឡើើងវិញ ដោយមានកម្លាំងជំនាញស្នងការ សហការជាមួយកម្លាំងរបស់ស្រុក នាំខ្លួនជនដៃដល់មកស្នងការគបាល​ខេត្ត ដើម្បីសួរនាំនឹងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីបន្ត។

លោកឧត្តមសេនិយ៍ត្រីហម ប៊ុនថែល ស្នងការរងនគរ បាលខេត្ត ទទួលបន្ទុកបទល្មើសព្រហ្មទណ្ឌបានឲ្យដឹង នៅរសៀលថ្ងៃទី២៤នេះថា នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ បក្សពួគជនបង្កជាច្រើន មកតវ៉ាសុំឲ្យស្នងការខេត្ត ក្រោយពេលដឹងថាជនបង្កត្រូវបានឃុំខ្លួន មកសុំឲ្យដោះលែងជនបង្កវិញ ព្រោះតែជនដៃដល់ខឹងមួយឆាវមួយពេល តែគ្មានចេតនាទេ ព្រោះពួគគាត់យល់ថា ជារឿងតូចតាចទៅវិញ តែគ្មានប្រយោជន៍នោះទេ នេះជាទោសព្រហ្មទណ្ឌបង្កដោយចេត្តនា បច្ចប្បន្នជនសង្ស័យ ត្រូវបានស្នងការបញ្ចូនខ្លួនទៅសាលាតំបូងខេត្តដើម្បី ចោទប្រកាន់ឃុំខ្លួននៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨នេះ៕ដោយ! មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print