បើករថយន្តទាំងស្រវឹង ជ្រុលទៅបុករបាំងថ្មពេញទំហឹងបណ្ដាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ ហើយបង្កឲ្យម្ចាស់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាម្ចាស់រថយន្តបានរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅឯមន្ទីពេទ្យឯកជនភ្លាមៗ បន្ទាប់ពីបុរសរូបនេះបើករថយន្ដសេរីទំនើបក្នុងល្បឿនលឿន និងស្ថិតក្នុងស្ថានភាពស្រវឹងស្រាផង ក៏ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង កាលពីវេលាម៉ោង០២ និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែ មេសា ឆ្នាំ ២០១៨ នៅចំណុចផ្លូវមហាវិថីមៅសេទុង កែងនិងផ្លូវលេខ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំកាមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដម៉ាកកាមរីហាយព្រីធ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2P-2835 បើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងស្រាបើកក្នុងល្បឿនយ៉ាងលឿនធ្វើដំណើរតាមបណ្ដោយមហាវិថីមៅសេទុងទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុក៏ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្ដាលអោយម្ចាស់រថយន្ដរងរបួសធ្ងន់ និងរថយន្ដខូចខាតខ្ទេចផ្នែកខាងមុខស្ទើរទាងស្រុង ចំណែករបាងថ្មពុះចែកទ្រូងផ្លូវខូចខាតចំនួនបីកង់។

ក្រោយពីកើតហេតុជនរងគ្រោះត្រូវបានរថយន្ដសង្គ្រោះ   ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ រីឯរថយន្ដសមត្ថកិច្ចធ្វើការវាស់វែងស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print