កំពង់ធំ៖ ក្មេងប្រុសម្នាក់បានយក អាំងវិចទ័រទៅឆក់ត្រីខុសបច្ចេកទេស ឆក់ខ្លួនឯងស្លាប់ទៅវិញទៅវិញ ហេតុការណ៍នេះកើតឡើងនៅកាលពីវេលាម៉ោង១១:០០នាទី ថ្ងៃ អង្គារ៍ ១០កើត ខែ ពិសាខ ឆ្នាំ ច សំរឹទិ្ធស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៨ នៅភូមិនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
តាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ ផ្លូង ទិត ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិ ស្ពានគ្រោង ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងជំនាញស្រុកបានចុះទៅពិនិត្យកន្លែងកើតហេតុនិងធ្វើកុសលវិច្ច័យលើ សាកសព ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារ ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ប្រាកដមែន ក្រោយពីពិនិត្យរួចសពត្រូវបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៊ុនរិទ្ធី
...