ម៉ូតូ​ និង​រ៉ឺ​ម៉ក​កង់​បី​បុក​គ្នា​ត្រង់​ចំណុច​ផ្លូវកែង​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​២​នាក់

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ជាមួយនឹង​រ៉ឺ​ម៉ក​កង់​បី​ដែល​កំពុង​បើក​ឆ្លងផ្លូវ​ ចំ​ពី​ច​ហៀ​ង​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ទាំង​សងខាង​ ។

image2

ហេតុ​ការ​ណ៍នេះ​បាន​បង្ក​ឡើង​កាលពីរ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​០៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​តាម​បណ្ដោយ​ផ្លូវ​នេ​ហ៍​រុ​ កែង​ផ្លូវ​១៨២​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​២​ ខណ្ឌទួលគោក ​។​

​បើ​តាម​សាក្សី​ដែល​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​បើក​រ៉ុ​ម៉ក​ម៉ូតូ​កង់​បី​មួយ​គ្រឿង​ តាម​បណ្ដោយ​ផ្លូវ​១៨២​ ទិស​ដៅ​ពី​លិចទៅ​កើត​ដល់​ផ្លូវកែង​បាន​បទ​ឆ្វេង​ទៅ​ផ្លូវ​នេ​ហ៍​រុ​ ខ​ណះ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហង់​ដា​ឌ្រី​ម​ សេរី​២០១១​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BC.3984​ ទិស​ដៅ​ពី​ជើង​ទៅ​ត្បួ​ង​ តាម​បណ្ដោយ​នេ​ហ៍​រុ​ ក្នុង​ល្បឿន​លឿន​ជ្រុល​មក​បុក​ចំ​ពី​ច​ហៀ​ង​រ៉ឺ​ម៉ក​ម៉ូ​តី​កង់​បី​ពេញទំហឹង​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​២​នាក់​ទាំង​ម្ចាស់​ម៉ូតូ​និង​ម្ចាស់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ ។​

​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ភ្លាមៗ​ រីឯ​ម៉ូតូ​និង​រ៉ឺ​ម៉ក​កង់​បី​ដែល​រង​ការ​ខូចខាត​ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​វាស់វែង​ រួច​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ រង់ចាំ​ម្ចាស់​ចូលខ្លួន​ដោះស្រាយ​តាម​ផ្លូវច្បាប់​ ៕​

image1 image4 image3

...

ដោយ៖ ភា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print