ប្តី​តាម​ទាន់​ប្រពន្ធ​មាន​ប្រុស​សហាយ​ ខណៈ​ដែល​ឌុ​ប​គ្នា​មក​លេង​នៅ​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី​

ចែករំលែក៖

​ភ្នំពេញ​៖​ ប្តី​ប្រពន្ធ​វ័យក្មេង​បាន​ប្រតាយប្រតប់​គ្នា​នៅ​ក្បែរ​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី​បង្ក​ការ​ភ្ញាក់ផ្អើល​នាំ​ឲ្យ​ មានការ​កក់ស្ទះ​ចរាចរណ៍​ ដែល​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្មានជា​ករណី​គ្រោះថ្នាក់​ចរាចរ​ តែ​តាម​ការ​ពិតជា​រឿង​ប្តី​តាម​ទាន់​ប្រពន្ធ​របស់​ខ្លួន​ផឹ​ត​ក្បត់​មាន​ប្រុស​ផ្សេង​ឌុ​ប​គ្នា​មក​ចូល​លេង​ផ្សារ​ ស្ទឹង​មាន​ជ័យ​ថ្មី​សោះ​។​

?????

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​៩​ ខែ​វិ​ច្ឆ​កា​ ឆ្នាំ​២០១៥​ នៅ​លើ​កំណាត់​ផ្លូវ​ព្រះ​មុនី​រ៉េ​ត​ ត្រង់​ចំណុច​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​។​

​បុរស​ជា​ប្តី​បាន​ប្រាប់​គេឯង​ថា​ ប្រពន្ធ​របស់​ខ្លួន​បាន​រៀប​ការ​ត្រឹមត្រូវ​តាម​ច្បាប់​ ហើយ​ពុំ​ទាន់​ បាន​លែងលះ​គ្នា​នៅឡើយ​ទេ​។​ បុរស​ជា​ប្តី​បន្ត​ថា​ គាត់​បាន​តាមដាន​ប្រពន្ធ​របស់​ខ្លួន​៣​ទៅ​៤​ខែ​មក​ ហើយ​ ទើបតែ​ពេល​នេះ​គាត់​តាម​ទាន់​ប្រពន្ធ​គាត់​មាន​ប្រុស​ផ្សេង​ផឹ​ត​ក្បត់​ឌុ​ប​គ្នា​មក​ដើរ​លេង​នៅ​ ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី​នេះ​។​ ចំណែកឯ​ស្ត្រី​ជា​ប្រពន្ធ​ក៏​បាន​ច្រានចោល​ថា​ មិន​ដូច្នោះ​ទេ​រូប​នាង​និង​ប្តី​ បាន​លែងលះ​គ្នា​៣​ខែ​មក​ហើយ​ នាង​មិន​អាច​រស់នៅ​ជាមួយ​គ្នា​បាន​ទេ​។​ ស្ត្រី​ដដែល​បន្ត​ថា​ នាង​ បាន​ហៅ​ឲ្យ​ប្តី​នាង​ទៅ​សាលាឃុំ​ដើម្បី​លែងលះ​គ្នា​ តែ​ប្តី​នាង​មិន​ព្រមទៅ​។​

​ការ​ជជែក​គ្នា​បាន​អូស​បន្លាយ​កាន់តែ​យូរៗ​ទៅ​ ធ្វើ​ឲ្យ​មានការ​អន្តរាគមន៍​ពី​នគរបាល​ប៉ុ​សិ៍្ត​ ផង​ដែរ​ក្នុង​គោលបំណង​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍​។​ នគរបាល​ប្រាប់​ដល់​ពួក​គេ​ថា​ រឿង​នេះ​ ទាល់តែ​នាំ​គ្នា​ទៅ​ដោះស្រាយ​នៅ​សាលាសង្កាត់​ចុះ​។​

​ដោយឡែក​បុរស​ពាក់អាវ​រងា​ពណ៌​ក្រហម​ត្រូវជា​ប្រុស​សាហា​យ​ស្មន់​ និង​ស្ត្រី​នោះ​បាន​ត​ តាំង​តប​វិញ​ថា​ នេះ​ក៏​បណ្តាល​មក​ពី​ប្តី​ធ្វើបាប​ប្រពន្ធ​របស់​ខ្លួន​ពេក​ទើប​គេ​សម្រេចចិត្ត​ចុះ​ចោល​។​

​ក្រោយ​ពី​មានការ​អន្តរាគមន៍​ពី​សមត្ថកិច្ច​មូលដ្ឋាន​ពួក​គេ​បាន​ឌុ​ប​គ្នា​ទៅ​សាលាសង្កាត់​ធ្វើ​ ការ​ដោះស្រាយ​គ្នា​ ដើម្បី​បញ្ចប់រឿង​៕​

20151109_19512320151109_195227

...

ដោយ៖ តា​ឡឹម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print