ភ្នំពេញ៖ បុរសពីរនាក់ត្រូវបានប្រជាពលរដ្ឋព្រួតគ្នាវាយឡើងទ្រមខ្លួន ខណៈដែលយកដុំថ្មគប់កញ្ចក់រថយន្ដគេ ហើយត្រូវម្ចាស់រថយន្ដស្រែថា ចោរភ្ញាក់ផ្អើលប្រជាពលរដ្ឋដេញចាប់ និងព្រួតគ្នាវាយឡើងទ្រមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច ។
ហេតុការណ៍បង្ករអោយមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចផ្លូវ ព្រះមុន្នីវង្ស កែងនិងផ្លូវលេខ២៨៨ ស្ថិតក្នុងសង្កាត់ បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមការរៀបរាប់របស់ម្ចាស់រថយន្ដកាមរីហាយព្រីឌ ពណ៍សរ ពាក់ស្លាកលេខ ភ្នំពេញភ្នំពេញ2V-7791 បានអោយដឹងថាជាដំរថយន្ដរបស់គាត់បានបុកគ្នាជាមួយរថយន្ដមួយគ្រឿងម៉ាក ឡេន គ្រឺស៊័រ ពាក់ស្លាកលេខ បាត់ដំបង2A-3790 នៅចំណុចផ្លូវ ព្រះសីហនុ កែងនិងផ្លូវ សុធារស់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ហើយបានដោះស្រាយគ្នាបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុរួចរាល់ហើយ។ ក្រោយមកក៏បានចែកផ្លូវគ្នារៀងៗខ្លួនហើយរូបគាត់បានបើករថយន្ដមកឈប់នៅខាងមុខភោជនីដ្ឋាន អាឡឺហ្សង់លីហ្ស៊េ នៅតាមបណ្ដោយផ្លូវលេខ៦៣ ក្នុងសង្កាត់បឹងកេងកង១ ស្រាប់តែមានបុរស់ពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក TTX ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BY-0455 ដែលជាគ្នីគ្នារបស់រថយន្ដ ឡេនគ្រឺស៊័រ បានយកដុំថ្មរគប់កញ្ចក់រថយន្ដនិងចង្គៀងបណ្ដាលអោយបែកចង្គៀងហើយក៏ជិះម៉ូតូរត់តាមបណ្ដោយផ្លូវលេខ២៨៨ ភ្លាមនោះរូបគាត់បើរថយន្ដដេញនិងស្រែកថាចោរបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដេចាប់និងព្រួតគ្នាវាយឡើងទ្រោមខ្លួនទើបប្រគល់អោយសមត្ថកិច្ចប៉ុស្ដិ៍បឹងកេងកង១យកទៅសួរនាំ ។
ក្រោយកើតហេតុបុរសទាំងពីរនាក់ត្រូវឃាត់ខ្លួននោះ សមត្ថកិច្ចបានករសាងសុំណុំរឿងនិងចាត់ការតាមនិតិវិធីច្បាប់ ៕
ដោយ៖ ភារ៉ា