មេជាង​ក្រឡឹង​បូម​ប្រេង​ABS​ មិន​ប្រយ័ត្ន​ ផ្ទុះ​ខ្ទាត​ចំ​ក្បាល​បុរស​ម្នាក់​ជា​ជាងភ្លើង​រថយន្ត​បណ្ដាល​ឲ្យ​ស្លាប់

ចែករំលែក៖

​ភ្នំពេញ​៖ ​នគរបាល​ខណ្ឌទួលគោក​ បាន​ឃាត់ខ្លួន​មេជាង​ក្រឡឹង​ម្នាក់​ បន្ទាប់​ពី​ធ្វើ​ឲ្យ​បុរស​ម្នាក់​ជា​ជាង​ផ្នែក​ខាង​ភ្លើង​រថយន្ត​បាន​ស្លាប់​ ដោយសារ​តែ​ការ​ធ្វេសប្រហែស​របស់​មេជាង​ក្រឡឹង​រូប​នេះ​ ខណៈ​ដែល​ពួក​គាត់​កំពុង​ធ្វើ​រថយន្ត​ ស្រាប់តែ​ផ្ទុះ​ក្បាល​បូម​ប្រេង​ ABS​ របស់​រថយន្ត​ម៉ាក​ Pruis​ ខ្ទាត​ត្រូវ​ចំ​ក្បាល​ជន​រង​គ្រោះ​ បណ្តាល​ឲ្យ​ដាច់ខ្យល់​ស្លាប់​ ពេល​កំពុង​ដឹក​ទៅ​ស​ង្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ ។​

12231285_921179561270438_100219455_n

​ករណី​ខាង​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​ល្ងាច​ ថ្ងៃ​ទី​៩​ វិច្ឆិកា​ ឆ្នាំ​២០១៥​ នៅផ្ទះ​លេខ​១២១A​ ផ្លូវ​លេខ​១៥៦​ ភូមិ​ទី​២​ សង្កាត់​ផ្សារ​ដេរ​ប៉ូ​ទី​១​ ខណ្ឌទួលគោក​ ។​ ​ជន​រង​គ្រោះ​ឈ្មោះ​ទ្រៀល​ វ​ណ្ណា​រ៉ា​ ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ​ មាន​ទីលំនៅ​សង្កាត់​ទឹកល្អក់​ទី​១​ ខណ្ឌទួលគោក​ ។​

​តាម​ប្រភព​ព័​ត៍​មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​យក​ក្បាល​បូម​ប្រេង​របស់​រថយន្ត​តូ​យ៉ូ​តា​ម៉ាក់​ Pruis​ ទៅ​ឲ្យ​ជាងក្រឡឹង​ ពេល​នោះ​ជាងក្រឡឹង​កំពុង​ក្រឡឹង​ស្រាប់តែ​ផ្ទុះ​ក្បាល​បូម​ប្រេង​ ABS​ ខ្ទាត​ត្រូវ​ក្បាល​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​បែកក្បាល​ហូរ​ឈាម​ជា​ច្រើ​ន​ ពេល​នោះ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​នាំ​គ្នា​ដឹក​ជន​រង​គ្រោះ​ទៅ​ដល់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ក៏​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើ​យ​ ។​

​ក្រោយ​ពេល​កើតហេតុ​ សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​

​បច្ចុប្បន្ន​ជន​បង្ក​ដែល​ជា​មេជាង​ក្រឡឹង​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​កសាង​សុំ​ណំ​រឿង​ចាត់ការ​តាម​នីតិវិធី​ ៕​

12231693_921179501270444_237816932_n 12226903_921179564603771_532238768_n

...

ដោយ៖ ស​ ដា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print