ភ្នំពេញ ៖ ឧកញ៉ានង សាវុធ ប្រធានក្រុមហ៊ុនសុវណ្ណ វឌ្ឍនៈ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នេះ កំពុងស្ថិតក្រោមការសាកសួររបស់លោកសៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដែលរហូតមកទល់ពេលនេះ ពុំទាន់ឃើញចាកចេញពីតុលាការនៅឡើយទេ ។
មន្រ្ដីតុលាការ បង្ហើបឱ្យដឹងថា ការសាកសួរឧកញ៉ានង សាវុធ នេះ គឺ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ឧកញ៉ាតាំង ផេងប៉ោ ប្រធានក្រុមហ៊ុនកញ្ចក់និងថ្នាំលាបគ្រប់ប្រភេទ ដែលប្តឹងឧកញ៉ានង សាវុធ ពាក់ព័ន្ធបទល្មើសឆបោកប្រាក់ជិត៨០ម៉ឺនដុល្លារអាមេរិក ៕ចេស្តា
...