អាជ្ញាធរខេត្តព្រះសីហនុរៀបចំពិធីដុតបំផ្លាញគ្រឿងញៀនជិត៨តោន

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ លោក អង្គ វង្សវឌ្ឍនា  រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីដុតបំផ្លាញគ្រឿង​ញៀន ជិត៨គីឡូក្រាម នៅទីលានកីឡាដ្ឋានខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ១ក្រុងព្រះសីហនុ ។

លោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញារងសាលាតំបូងខេត្តព្រះសីហនុថ្លែងថា គ្រឿងញៀនដែលដុតបំផ្លាញនៅពេលនេះរួមមាន ថ្នាំញៀនម៉ាទឹកកក ចំនួន៤៦៣០,៤២ក្រាម ថ្នាំញៀនយ៉ាម៉ាគ្រាប់ចំនួន២៨៦១,៦៨ ក្រាម និងកញ្ឆាក្រៀមចំនួន១១០,៦២ក្រាម និងថានេះជាការដុតបំផ្លាញគ្រឿងញៀនរួមគ្នាចំនួន៦ខេត្ត ក្នុងនោះមាន ខេត្តព្រះសីហនុ ខេត្តតាកែវ , ខេត្តកំពត , ខេត្តកែប, ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង តាមអំណាចសាលក្រម សាលដីកានិងសេចក្តីសម្រេចរបស់សាលាតំបូងខេត្ត។

នៅក្នុងសន្ទរកថារបស់លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ និង លោក អង្គ វង្សវឌ្ឍនា  រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានយកវេទិការនេះ ផ្ញើជាសារទៅកាន់ពលរដ្ឋគ្រប់រូបអោយជាសឆ្ងាយពីគ្រឿងញៀន៕ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print