បុរសម្នាក់ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួន ករណីផ្តល់ព័ត៍មានមិនពិតប៉ះពាល់កិត្តិយសភរិយាថ្នាក់លើ

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសវ័យជាង៣០ឆ្នាំម្នាក់ត្រូវបាន កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួន កាលពីវេលាម៉ោង១៧ និង៤៥នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨  បន្ទាប់មានបញ្ហាជម្លោះដីបឹង ហើយបានផ្តល់ព័ត៍មានមិនពិត ឈានដល់ចោទប្រកាន់ទៅលើភរិយាថ្នាក់ដឹកនាំដោយគ្មានមូលដ្ឋាន នៅឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។
សមត្ថកិច្ចបានបង្ហើបអោយដឹងថា៖ ជនសង្ស័យឃាត់ខ្លួនខាងលើមាន ឈ្មោះលន់ ចាន់ណា ភេទប្រុស អាយុ៣៦ឆ្នាំ សព្វថ្ងៃរស់នៅភូមិទួលសាលា ឃុំស្អាងភ្នំស្រុកស្អាង ខេត្តកណ្តាល។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរតាមនីតិវិធីដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

...

ដោយ៖ ជឺ តុងឡេង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print