ក្មេង​ស្ទាវ​២​ក្រុម​វាយ​គ្នា​ក្នុង​ហាង​ផឹកស៊ី​យីហោ​ Brandy​ ព្រោះ​ខឹង​រឿង​រំលោភ​យក​ផ្លូវ​ធ្វើ​ជា​ចំណត​ម៉ូតូ​ឡាន​ធ្វើ​ឲ្យ​ស្ទះ​ចរាចរ​រាល់ថ្ងៃ

ចែករំលែក៖

​ភ្នំពេញ​៖​ ដោយសារ​តែ​កកស្ទះ​ចរាចរណ៍​ស្ទើរ​រាល់ថ្ងៃ​ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ខឹងសម្បារ​ទៅ​នឹង​ហាង​ផឹកស៊ី​មួយ​កន្លែងៗ​ក្នុង​រាជធានី​ភ្នំពេញ​តែងតែ​រំលោភ​យក​ចិញ្ចឹម​ផ្លូវ​ធ្វើ​ជា​ចំណត​ម៉ូតូ​ឡាន​ដោយ​មិន​ខ្វល់​ពី​កា​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ឡើយ​ ។​ ជាក់ស្តែង​ដូច​ជា​ហាង​ផឹកស៊ី​មួយ​កន្លែង​យីហោ​ប្រេ​ន​ឌី​(Brandy)​ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​មនុស្ស​ចោមរោម​មើល​ដោយសារ​តែ​ហាង​នេះ​បាន​យក​ចិញ្ចឹម​ផ្លូវ​មក​ធ្វើ​ជា​កន្លែង​ចត​ម៉ូតូ​ ធ្វើ​ឲ្យ​ស្ទះចរាចរណ៍​ជា​រៀងរាល់ថ្ងៃ​រហូត​ដល់​ក្មេង​ស្ទាវ​មួយ​ក្រុម​ បាន​នាំ​គ្នា​មក​អុកឡុក​ដោយ​យក​ដប​ស្រា​គប់​ទៅ​ក្នុង​ហាង​ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​តែ​ម្តង​ ។​

IMG_2274

​ករណី​ក្មេង​ស្ទាវ​មួយ​ក្រុម​អុកឡុក​ហាង​ផឹកស៊ី​ខាងលើ​នេះ​ បាន​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វរ​លា​ម៉ោង​០៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៩​ ខែ​វិ​ចិ្ច​កា​ ឆ្នាំ​២០១៥​ ដោយ​ក្មេ​នៅ​ចំណុច​ផ្លូវ​២៦៥​កែង​ផ្លូវ​១៩២​ សង្កាត់​ទឹកល្អក់​៣​ ខណ្ឌទួលគោក​ ។​

​តាម​សម្តី​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គឺ​មាន​ក្មេង​ស្ទាវ​មួយ​ក្រុម​បាន​ចូល​ទៅ​ធ្វើ​កម្មវិធី​ខួបកំណើត​នៅ​ក្នុង​ហាង​ផឹកស៊ី​យីហោ​ប្រ៊េ​ន​ឌី​(Brandy)​ហើយ​បាន​ចត​ម៉ូតូ​២​ជួរ​និង​រថយន្ត​មួយ​ខាង​ផ្លូវ​ទៀត​ដែល​ធ្វើ​អោយ​ផ្លូវ​តូច​ចង្អៀត​ពិបាកធ្វើ​ចរាចរណ៍​ ស្រាប់តែ​មួយ​ស្ទះ​ក្រោយមក​ស្រាប់តែ​មិនដឹង​មាន​យ៉ាងម៉េច​ក៏​ឃើញ​សកម្មភាព​វាយតប់​គ្នា​ដោយ​ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម​ទៀត​បាន​ជិះ​ម៉ូតូ​មក​នៅ​មុខ​ហាង​ហើយ​គេច​ខ្លូ​ន​បាត់​អស់​ទៅ​។​

​នរ​គ​បាល​ប៉ុស្តិ៍​បាន​មក​សាកសួរ​ពី​ដំណើររឿង​វាយតប់​គ្នា​បាន​ត្រឹមតែ​លឺ​គេ​ថា​ក្រុម​ក្មេង​ស្ទាវ​មក​វាយតប់​គ្នា​នៅ​ខាង​មុខ​ហាង​ហើយ​គេចខ្លួន​បាត់​ដោយ​មិនដឹង​មូលហេតុ​និង​មក​ពី​ប្រភព​ណា​ដែរ​ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ភាគច្រើន​ហាង​លក់ដូរ​ក៏​ដូច​ជា​ហាង​ផឹកស៊ី​ក្នុង​រាជធានី​ភ្នំពេញ​ គឺ​សុទ្ធតែ​យក​ចិញ្ចឹម​ផ្លូវ​មក​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន​ ហើយ​ក្រុម​អាជីវកម្ម​ទាំង​អស់នោះ​តែងតែ​ខុប​ខិត​គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​គិត​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​ផង​ដែរ​ ៕​

IMG_2273IMG_2277IMG_2275IMG_2278

...

ដោយ៖ ស​ ដា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print