ខេត្តរតនគិរី៖ ជនសង្ស័យពីរនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនពីបទចែកចាយនិងប្រើប្រាស់គ្រឿញៀន ។ ករណីចុះបង្ក្រាបនេះប្រព្រឹត្តនៅវេលាម៉ោង១៨ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
ប្រតិបត្តិការនេះធ្វើឡើងពីរកន្លែង មួយករណី ស្ថិតក្នុងសង្កាត់ យក្សឡោម ក្រុងបានលុង និងមួយករណីទៀតនៅសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
លោកតេង សាវុធ អធិការរងនគបាលក្រុងបានលុងបានបញ្ជាក់ថា ករណីចុះបង្ក្រាបគ្រឿងញៀងនេះបានដឹកនាំដោយលោកម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី សហកាជាមួយនគរបាលប៉ុស្តិ៍យក្សឡោម និងនគរបាលប៉ុស្តិ៍ឡាបានសៀក បានបង្ក្រាបជនសង្ស័យចំនួនពីរនាក់ទី1 ឈ្មោះ មឿង ចាន់គា (ហៅអាខ្មៅ) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង រិបអូសបាននៅសារៈធាតុប្រភេទម្ស៉ៅក្រាមពណ៍សចំនួន៥កញ្ចប់ធំ បានឃាត់ខ្លួន នៅចំណុចភូមិគ្រឹះធីសុខា ស្ថិតនៅភូមិឡាប៉ូ សង្កាត់យក្សឡោម ក្រុងបានលុង។ ទី2ឈ្មោះ ផាន ខឿន ភេទប្រុស អាយុ27ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង បានឃាត់ខ្លួននៅចំណុចមុខក្លឹបខារ៉ាអូខេដានវើល ស្ថិតក្នុងភូមិអភិវឌ្ឍន៍សង្កាត់ឡាបានសៀក ក្រុងបានលុង ។
ក្នុងករណីបង្ក្រាបនេះដែរ សមត្ថកិច្ចក៏បានផ្ទុះអាវុធចំនួន3គ្រាប់ផងដែរនៅមុខចំណុចក្លឹបខារ៉ាអូខេដានវើល ។
បច្ចុប្បន្នជនសង្ស័យទាំងពីរត្រូវបានឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ឡាបានសៀករង់ចាំបំពេញសំណុំរឿងបញ្ជួនទៅតុលាការដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ៕
ដោយ៖ សាវុទ្ធ