រថយន្តNAVARAបុករះម៉ូតូ២គ្រឿងរងរបួសធ្ងន់ស្រាល៥នាក់សង្ស័យអ្នកបើកបរស្រវឹង

ចែករំលែក៖

ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួន៥នាក់បានរងរបួសធ្ងន់ស្រាលខណៈដែលមានរថយន្តម៉ាកNAVARA១គ្រឿងបើកចេញពីម្តុំផ្ទះល្វែងហើយក៍បុករះម៉ូតូ២គ្រឿងបណ្តាលអោយរងរបួសធ្ងន់ស្រាលតែម្តងក្នុងនោះបុរស២នាក់បានបាក់ជើងខាងស្តាំដូចគ្នា ។

IMG-20151110-WA0036

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩និង១០នាទីយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៥នៅតាមបណ្តោយផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

អ្នកឃើញហេតុការណ៍បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញមានយុវជន២នាក់បានជិះម៉ូតូ១គ្រឿងម៉ាកស៊ុយស៊ីគីស្មាសរេវ៉ូ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ1BN-0991 បើកបបរក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុក៍ស្រាប់តែមានរថយន្ត១គ្រឿងម៉ាកNAVARA ពាក់ស្លាកលេខភ្នំពេញ2X-0203 ខាងលើបើកបរដោយបុរសជនជាតិកូរ៉េក្នុងសភាពស្រវឹងផងនោះបានបើកចេញពីម្តុំផ្ទះល្វែងពីជើងទៅត្បូងក៍បុករះនិងកិនម៉ូតូស្មាសនោះបណ្តាលអោយយុវជនទាំង២នាក់រងរបួសបាក់ជើងខាងស្តាំដូចគ្នាហើយក៍ជ្រុលទៅបុកនិងម៉ូតូ១គ្រឿងទៀតម៉ាក  STR ពណ៍សមិនចាំស្លាកលេខ ១គ្រឿងទៀតដែលជិះគ្នា៣នាក់ក្នុងនោះមានស្រីម្នាក់បន្ថែមទៀតបណ្តាលអោយរងរបួសធ្ងន់ស្រាលទាំង៥នាក់តែម្តង ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្តនិងម៉ូតូត្រូវបាននគរបាលចរាចរណ៍ខណ្ឌសែនសុខប្រគល់អោយទៅនគរបាលចរាចរណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយនៅពេលក្រោយ ៕

IMG-20151110-WA0032 IMG-20151110-WA0033 IMG-20151110-WA0037 IMG-20151110-WA0035 IMG-20151110-WA0031

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print