សម្តេចតេជោ រំលឹកមន្រ្តីបម្រើពលរដ្ឋ ហើយបើពលរដ្ឋមាន បញ្ហាផ្ញើក្នុង Facebook សម្តេច

ចែករំលែក៖

ភ្នំពេញ៖ ក្នុងគណនី Facebook Page សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរថា “ចាប់តាំងពីគេហទំព័រ Facebook Page សម្តេចតេជោ ហ៊ុន សែន បានបើកជាផ្លូវការ គឺប្រជាពលរដ្ឋ និងយុវជនបានធ្វើការទំនាក់ទំនង ទាំងនៅក្នុងទំព័រអត្ថបទប្រចាំថ្ងៃ (Daily posting page) ប្រអប់សំបុត្រ (In Box) និងសារឆ្លើយឆ្លងភ្លាមៗ (Messenger) ។

Hong-0047-300x200

នៅពេលនេះ គឺប្រជាពលរដ្ឋកាន់តែមានអារម្មណ៍ជិតស្និទ្ធ និងកក់ក្តៅជាមួយសម្តេចនាយករដ្ឋមន្រ្តី ដែលពួកគេអាចផ្ញើព័ត៌មានផ្សេងៗ រូបថត សម្លេង របាយការណ៍ ដែលមិនធ្លាប់បានដឹងឮពីមុន។ សម្តេចតេជោ នឹងបន្តដោះស្រាយជូន ប្រជាពលរដ្ឋចំពោះរឿងអយុត្តិធម៌ដែលមន្រ្តីខិលខូច មួយចំនួនបានធ្វើមកលើប្រជាពលរដ្ឋស្លូតត្រង់” ។

ទន្ទឹមនឹងនេះផងដែរ សម្តេចតេជោសូមមន្រ្តីដឹកនាំ តំណាងប្រជាពលរដ្ឋ អាជ្ញាធរ សមត្ថកិច្ច ជាពិសេសមន្រ្តីនៅតាមមូលដ្ឋានដូចជា មេភូមិ មេឃុំ ចៅហ្វាយស្រុក ចៅហ្វាយខេត្ត យកចិត្តទុកដាក់ជួយមើលនិងដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋយើងឲ្យបានល្អ ។

សម្តេចតេជោសង្កត់ធ្ងន់ថា កុំភ្លេចឲ្យសោះគឺត្រូវងូតទឹក ដុសក្អែល ឆ្លុះកញ្ជក់ ព្យាបាល មើលខ្លួនឯងឲ្យបានច្បាស់ បើពុំដូច្នោះទេ ឱកាសបម្រើប្រជាពលរដ្ឋនឹងគ្មានតទៅទៀតឡើយ។ សម្តេចតេជោ ហ៊ុន សែន មិនឲ្យប្រជាពលរដ្ឋខ្មែរអស់សង្ឃឹមឡើយ ទាំងនៅក្នុងអាណត្តិដឹកនាំរាជរដ្ឋាភិបាលពេលនេះ ក៏ដូចជានៅឆ្នាំ២០១៨ខាងមុខ ៕

...

1ab74-300x184 Hs-1-300x196132597559_41n-300x200

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print