ខេត្ដព្រះសីហនុ៖ បុរសម្នាក់ស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យនិងម្នាក់ទៀត របួសធ្ងន់នៅក្នុងករណីបើករថយន្ដបុក គល់ដើមអាកាស្យាកាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៥ នៅចំណុចគីឡូម៉ែត្រលេខ១៩៥- ១៩៦ ស្ថិតនៅភូមិបត់គគី ឃុំអូរឧញ៉ា ហេង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។
នគរបាលស្រុកព្រៃនប់ឱ្យដឹងថា ជន រងគ្រោះដែលស្លាប់ឈ្មោះ ណាវ សារី ភេទប្រុស អាយុ២១ឆ្នាំ(អ្នកបើកបរ) និងអ្នករងរបួសធ្ងន់ឈ្មោះ ណាវ ភារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអូរ ចំណារ ឃុំអូរឧញ៉ាហេង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។ ជនរងគ្រោះធ្វើដំណើរ រួមគ្នាក្នុងរថយន្ដម៉ាកការីណា ពណ៌ស ពាក់ស្លាកលេខ ឃ.៥១៧២.ភព.២ ។
បើតាមរបាយការណ៍នគរបាលជំនាញ ដែលចុះវាស់វែងនៅកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ណាវ សារី បានស្លាប់តាមផ្លូវពេលបញ្ជូនទៅ មន្ទីរពេទ្យចំការចេក ក្រុង-ខេត្ដព្រះ សីហនុ។ ចំណែកជនរងគ្រោះឈ្មោះ ណាវ ភារ៉ា ក៏ត្រូវបានបញ្ជូនទៅសង្គ្រោះ ផងដែរ ហើយបើតាមគ្រូពេទ្យបង្ហើបថា ជនរងរបួសមានសភាពធ្ងន់នៅផ្នែក ក្បាលសន្លប់មិនទាន់ដឹងខ្លួន។
នៅកន្លែងកើតហេតុគេបានប្រាប់ឱ្យដឹងថា រថយន្ដជួបគ្រោះថ្នាក់បុកគល់ ដើមអាកាស្យានេះបានធ្វេ*ីដំណើរក្នុងទិស ដៅពីកើតទៅលិច(ពីភ្នំពេញទៅខេត្ដព្រះ សីហនុ)។
បើតាមប្រភពពីអ្នកភូមិអូរចំណារឱ្យដឹងថា នៅមុនពេលកើតហេតុជនរង គ្រោះទាំង២នាក់បានផឹកស៊ីជាមួយគ្នា នៅនឹងផ្ទះ ហើយក្រោយមកគេបានឃើញ ជនរងគ្រោះបបួលគ្នាជិះរថយន្ដចេញពី ផ្ទះក្នុងស្ថានភាពស្រវឹងខ្លាំងសង្ស័យពួក គេទៅរកកន្លែងផឹកស៊ីសប្បាយបន្ដ។ លុះ មកដល់ចំណុចចន្លោះគីឡូម៉ែត្រ១៩៥- ១៩៦ រថយន្ដក៏រេចង្កូតទៅបុកដើម អាកាស្យាក្រឡាប់ជាច្រើនត្រឡប់ បណ្ដាលឱ្យរថយន្ដផ្នែកខាងក្រោយដាច់ ចេញពីតួខូចយ៉ាងដំណំទៀតផង។
ជុំវិញព័ត៌មាននេះអ្នកយកព័ត៌មាន នគរវត្ដមិនអាចរកការពន្យល់ពីក្រុម គ្រួសារជនរងគ្រោះបានទេ គ្រាដែល ក្រុមគ្រួសារជនរងគ្រោះមមាញឹករៀប ចំចាត់ចែងធ្វើបុណ្យសពជនរងគ្រោះ ៕
ដោយ៖ ឆ្លាមសមុទ្រ