កំពង់ធំ ៖ យុវជនម្នាក់ជាបុគ្គលិកធនាគាស្ថាបនាម្នាក់ជិ:ម៉ូតូទៅបុករថយន្តពីក្រោយពេញទំហ៊ឹងបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហេតុការណ៍ដ៍រន្ធត់នេះបានកើតឡើង នៅវេលាម៉ោង២០និង៤០នាទីយប់ ថ្ងៃទី២៦ខែមេសារ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ០៦ ស្ថិតនៅ ភូមិសាលា ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ជនរងគ្រោះមានឈ្មោះ លឹម គឹមហ៊ុន ភេទប្រុស អាយុ២៤ឆ្នាំ (ស្លាប់នៅនឹងកន្លែងកើតហេតុ មានទីលំនៅភូមិក្រសាំងជ័យ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
យោងតាមប្រភពពត៏មានពីកន្លែងកើតហេតុបានឱ្យដឹងថា:មុនពេលកើតហេតុគេឃើញយុវជនម្នាក់នេះជិ:ម៉ូតូឌ្រីមសង់C125ពណ៍ខ្មៅ ស្លាកលេខ1FM.8861ចេញពីត្បូងទៅជើងក្នុងទិសដៅស្របគ្នាក្នុងល្បឿនលឿន លុះដល់កន្លែងកើតហេតុបានជិ:ម៉ូតូទៅបុក រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ៤ភ្លៅ ពណ៏សរពាក់ ស្លាកលេខ ខក៥៦៣៩.ភព៣ ចតស្ងៀមពីក្រោយពេញទំហ៊ឹងបណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ក្រោយពីកើតហេតុតៃកុងរថយន្តបានដាក់មេប្រូចបាត់ស្រម៉ោល។
សមត្ថកិច្ចបានចុះធ្វើកំណត់ហេតុនិង ប្រគល់សាកសព ឱ្យឪពុកម្តាយបងប្អូនយកទៅធ្វើបុណ្យទៅតាមប្រពៃណី។ចំណែកវត្ថុតាងម៉ូតូនឹងរថយន្តប៉ូលិសចរាចរណ៍ស្រុកបារាយណ៍អូសយកមករក្សារទុកនៅអធិការដ្ឋាន នគរបាលស្រុកដើម្បីរងចាំធ្វើការដោះស្រាយនាពេលក្រោយ៕ប៊ុនរិទ្ធី