ភ្នំពេញ ៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិថ្មី នីតិកាលទី៤ នឹងបើកសម័យប្រជុំលើកទី១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ឲ្យអង្គភាពនគរដ្រេហ្គនដឹង នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ។
អង្គប្រជុំប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ។
តាមសេចក្តីជូនដំណឹងបញ្ជាក់ថា របៀបវារៈមានដូចខាងក្រោម ៖
១-ការអនុម័តបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា
២-ការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មការនានារបស់ព្រឹទ្ធសភា ៕
សូមអានសេចក្តីជូនដំណឹងទាំងស្រុងដូចខាងក្រោមនេះ ៖
...