ហេតុអ្វីបានជាក្រុមភេរវកម្មនៅតែមានប្រភពហិរញ្ញវត្ថុសម្រាប់ដំណើរការ?

ចែករំលែក៖

ក្រុមភេរវកម្មនៅលើពិភពលោក នៅ តែមានថវិកាដើម្បីដំណើរការ វាយប្រហារ របស់ខ្លួននៅជុំវិញពិភពលោក ក៏ដូចជា នៅក្នុង ប្រទេសស៊ីរី ជាដើម ។ សហគមន៍អន្តរជាតិបានខិតខំទប់ស្កាត់ តែមិនមាន ប្រសិទ្ធភាពឡើយ ដោយក្រុមនេះនៅតែរក ចំណូលបាន ដដែល ។

ជាការណ៍ពិត ប្រភពចំណូលទាំង អស់នេះ មានភាពស្មុគស្មាញណាស់ ដោយសារបច្ចុប្បន្ន ចរាចរណ៍លុយ គឺមាន តែតួលេខ ដែលពេលខ្លះ គឺគេមិនអាចដឹង ប្រភព ឬគោលដៅពិតប្រាកដ របស់លុយ ទាំងនោះទេ។ ម្យ៉ាងវិញទៀត ក្រុមជីហាដ ភេរវកម្មទាំងនោះ មានសមត្ថភាព មិនថា ក្នុងវិស័យជំនួញ ឬក្នុងវិស័យបច្ចេកវិទ្យា ហើយចេះបត់បែន គេចវេះបានគ្រប់កាលៈ ទេសៈ។ ក្រុមនេះ ត្រូវការលុយសុទ្ធ ចំណាយជាប្រចាំ។ ដូច្នេះ ឲ្យតែមានច្រក ចេញ គឺក្រុមនេះនឹងឆក់ឱកាសរកស៊ី ទិញលក់ វេរលុយឲ្យគ្នាទៅវិញទៅមក ដើម្បីបន្តសកម្មភាព។

ដូច្នេះហើយ បានជាសន្និសីទដ៏សំខាន់ នេះ មានការចូលរួម ពីអ្នកជំនាញ ជា ច្រើនវិស័យ មិនថាផ្នែកស៊ើបការណ៍ ផ្នែកហិរញ្ញវត្ថុ ធនាគារ និងផ្នែកច្បាប់ជា ដើម។ វិធានការទីមួយ ដែលសន្និសីទនេះ ចង់បាននោះ គឺការសហការគ្នា រវាងប្រទេស ពាក់ព័ន្ធទាំងអស់ ក្នុងការផ្តល់ទិន្នន័យ ចែកចាយដំណឹងឲ្យគ្នាទៅវិញទៅមក ឲ្យបានទូលំទូលាយ ឲ្យតែពាក់ព័ន្ធនឹងក្រុមភេរវកម្មទាំងនេះ។ ប្រទេសនីមួយៗ ក៏ត្រូវតែឈ្វេងយល់ និងប្រឹងប្រែង ដាក់ វិធានការរៀងៗខ្លួន ដើម្បីកាត់ផ្តាច់មុខរបរ រកស៊ី របស់ពួកភេរវកម្ម។

ដោយឡែក បើយោងតាមប្រភពពីរដ្ឋា ភិបាលបារាំង បានឲ្យដឹងថា បារាំង និង ប្រទេសមួយចំនួន មានបំណង ស្នើឲ្យមាន ការរឹតបន្តឹងច្បាប់ ទាក់ទិនទៅនឹងចរា ចរណ៍សាច់ប្រាក់ ដែលបច្ចុប្បន្ននេះ នៅ មានភាពធូររលុងច្រើន ព្រោះគ្មានការតាម ដាន ដាក់កំហិតឲ្យដឹងអំពីអត្តសញ្ញាណ ពិតប្រាកដ របស់មនុស្ស ទាំងអ្នកទទួល ទាំងអ្នកផ្ញើ។

កន្លងមក យើងតែងតែឮ ថាអារ៉ាប៊ីសា អ៊ូឌីត និងកាតា គឺជាប្រទេស២ ដែលជា ប្រភពធំបំផុត នៃហិរញ្ញវត្ថុរបស់ក្រុម ជីហាដ។ ចរន្តផ្ទេរប្រាក់ មិនថាប្រាក់រកស៊ី ឬប្រាក់ឧបត្ថម្ភភេរវកម្ម ក្រោមរូបភាព មនុស្សធម៌ បានឆ្លងកាត់ចេញចូល ប្រទេស ទាំង២នេះច្រើនណាស់។ ក្នុងកិច្ចប្រជុំនេះ បារាំងបានអញ្ជើញប្រទេសទាំងពីរនេះ ឲ្យមានបញ្ហារកាំរកូសរវាងគ្នា មួយ អន្លើសិន ហើយងាកមកចូលរួមរកដំណោះ ស្រាយ ទាក់ទិននឹងបញ្ហាភេរវកម្មនេះ។ នៅថ្ងៃព្រហស្បតិ៍ សន្និសីទនេះ មាន គម្រោងចុះហត្ថលេខា លើសេចក្តីប្រកាស រួមមួយ ក្រោមអធិបតីភាព លោកប្រធាន ធិបតីម៉ាក្រុង តែជាសេចក្តីប្រកាស ដែល ពុំមានលក្ខណៈចាប់បង្ខំទេ។

ពាក់ព័ន្ធនឹងស្ថានភាពខាងលើ នៅ ទីក្រុងប៉ារីស បាន បើកសន្និសីទអន្តរជាតិ ស្តីពីកត្តាសន្តិសុខពិភពលោក។ បច្ចុប្បន្ន ថ្វីបើក្រុមភេរវកម្ម មានជាអាទិ៍ ក្រុមជីហាដ អង្គការរដ្ឋអ៊ិស្លាម និងក្រុមអាល់កៃដា បានបាក់ទ័ព បាត់បង់ដែនដីគ្រប់គ្រង មួយផ្នែកធំមែន ប៉ុន្តែក្រុមនេះអាចនៅតែមានលទ្ធភាព ប្រមូលកម្លាំង រៀបចំធ្វើភេរ វកម្ម និងការប្រយុទ្ធនានាបានយ៉ាងងាយ ដោយសារតែក្រុមភេរវកម្មទាំងនេះ មាន ប្រភពចំណូលជាច្រើន។ យ៉ាងណាមិញ កម្មវត្ថុចម្បងនៃកិច្ចពិភាក្សា ក្នុងក្របខ័ណ្ឌ សន្និសីទនេះ គឺផ្តោតធំទៅលើ ការស្វែង រកវិធី ធ្វើយ៉ាងណា ដើម្បីកាត់ផ្តាច់ប្រភពហិរញ្ញវត្ថុ របស់ក្រុមភេរវកម្មជីហាដ ទាំងនេះ។

បញ្ហាភេរវកម្មអន្តរជាតិ គឺមានទាក់ទង ពាក់ព័ន្ធគ្រប់ប្រទេសទាំងអស់ មិនថាធំមិន ថាតូច។ដូច្នេះហើយ បានជាសន្និសីនេះ មានការចូលរួម ពីសំណាក់ ប្រទេសចំនួន ប្រមាណជា៧២ប្រទេស មកពីគ្រប់ទ្វីប ទាំង៥ នៃពិភពលោកយើង។ អ្នកដែល មកចូលរួម មានច្រើនជាងគេ គឺមានក្រុម ប្រទេសនៅតំបន់ដើមបូព៌ា សឹងតែទាំង អស់ និងក្រុមប្រទេសទ្វីបអាហ្វ្រិក។ ដូច យើងដឹងហើយ ថាតំបន់ទាំង២នេះ គឺជា ជង្រុកនៃចលនាភេរវកម្មជីហាដ ហើយក៏ជាតំបន់ដែលរងគ្រោះខ្លាំងជាងគេដែរ។ ដោយឡែក ស៊ីរី និងអុីរ៉ង់ មិនមានវត្តមាន ក្នុងសន្និសីទនេះទេ។

NKD-36x6_outline

ជាសរុប មានរដ្ឋមន្ត្រីមកពីបណ្តាប្រទេសទាំងនេះ មិនតិចជាង៨០នាក់។ ក្រៅពីនេះ នៅមានអ្នកតំណាងអង្គការ សមាគមអន្តរ ជាតិធំៗ មានដូចជាអ្នកតំណាងសម្ព័ន្ធ ប្រទេសអារ៉ាប់ តំណាងសហព័ន្ធប្រទេស អាហ្វ្រិក តំណាងអង្គការសហប្រជាជាតិ និងមូលនិធិរូបិយវត្ថុអន្តរជាតិ ជាដើម។ បន្ថែមពីនេះ នៅមានអ្នកជំនាញ ផ្នែក ស៊ើបការណ៍ អ្នកជំនាញប្រយុទ្ធប្រឆាំងនឹង បណ្តាញភេរវកម្មនេះ ប្រមាណជាជាង ៤៥០នាក់ ដែលនឹងមានវត្តមាន ក្នុង សន្និសីទ ដែលមានរយៈពេល២ថ្ងៃនេះ។

ក្រុមជីហាដអង្គការដ្ឋអ៊ិស្លាម បាត់បង់ ដែនដីគ្រប់គ្រងមែន តែមិនមែនមាន ន័យថា ក្រុមនេះរលាយសាបសូន្យនោះ ទេ។ ក្រុមជីហាដអង្គការរដ្ឋអ៊ិស្លាម ក៏ដូច ជាក្រុមអាល់កៃដា នៅតែមានបណ្តាញ ពាសពេញពិភព លោក ហើយអាចមាន លទ្ធភាពប្រមូលកម្លាំងបានជានិច្ច។ ដូច្នេះ ហើយ បានជាគេកំពុងតែរកវិធី វាយប្រហារ ធ្វើយ៉ាងណាកុំឲ្យក្រុមភេរវកម្មទាំង២នេះ អាចមានលទ្ធភាព ធ្វើប្រតិបត្តិការបាន ដោយស្រួលៗ។

កម្មវត្ថុនៃសន្និសីទនេះ ផ្តោតសំខាន់ទៅលើការកាត់ផ្តាច់ប្រភពហិរញ្ញវត្ថុ របស់ ក្រុមភេរវកម្មជីហាដ គឺហិរញ្ញវត្ថុ ដែល ក្រុមភេរវកម្ម យកទៅប្រើប្រាស់ ក្នុង សកម្មភាពប្រយុទ្ធរបស់ពួកវា។ ការ ចំណាយ ជាទូទៅ គឺចំណាយទៅលើការ រៀបចំធ្វើភេរវកម្ម ការចំណាយយកទៅ ទិញសម្ភារសឹក អាវុធ គ្រាប់បែក ការ ចំណាយទៅលើការហ្វឹកហាត់ របស់ពួក ជីហាដ និងចំណាយ ដើម្បីទទួលរ៉ាប់រងការចាយវាយស្នាក់នៅ របស់ក្រុមគ្រួសារ ពួក ជីហាដជាដើម។ ដូច្នេះ ដរាបណា ក្រុមទាំង នេះ នៅតែមានលុយចំណាយ នោះក្រុមភេវកម្មទាំងនេះនៅតែអាចធ្វើសកម្មភាព បានជានិច្ច។

យើងដឹងថា ក្នុងរវាងឆ្នាំ ២០១៤ ដល់ ២០១៦ រយៈពេល ដែលក្រុមជីហាដអង្គការរដ្ឋអ៊ិស្លាម បានគ្រប់គ្រង ស៊ីរី និងអុីរ៉ាក់ មួយផ្នែកធំ គឺក្រុមនេះ បានប្រមូលប្រាក់ មិនតិចជាង៣ពាន់លានដុល្លារអាមេរិកទេ។ លុយទាំងនេះ បានមកពីអំពើប្លន់ ប្រមូលពីធនាគារ ការលក់វត្ថុបុរាណ និង លុយចំណេញរកស៊ីលក់ប្រេង តាមផ្លូវ ងងឹតជាដើម។

អ្នកជំនាញបានលើកឡើងថា ក្រុមនេះ ឆ្លាតណាស់ មិនមែនបានលុយមកហើយ មិនចេះរកស៊ីទេ គឺពួកវា បានបង្វិលចុះ ឡើង យកទៅរកស៊ីក្នុងច្រើនវិស័យ ដោយ ចាក់បញ្ចូលទឹកប្រាក់នេះ ទៅក្នុងចរន្ត សេដ្ឋកិច្ចអន្តរជាតិ។ មុខរបររកស៊ី មួយ ដ៏កាក់កប របស់ពួកបណ្តាញភេរវកម្មនេះ គឺយកលុយទៅរកស៊ី ឃុបឃិត ជាមួយ ពួកភ្នាក់ងារផ្ទេរ ឬ វេរប្រាក់ ដែលបានរីកដុះដូចផ្សិតសឹងគ្រប់ទីកន្លែង។ ភ្នាក់ងារ ផ្ទេរប្រាក់ ក្រៅផ្លូវការទាំងនោះ ក៏អាច ផ្តល់កម្ចីបានដែរ។ ដូច្នេះហើយ បានជា យើងសង្កេតឃើញថា ក្រុមភេរវកម្មជីហាដ ជាទូទៅមានកម្លាំងរីកសាយភាយខ្លាំង តែនៅតាមប្រទេសដែលពុំមានប្រព័ន្ធធនាគាររឹងមាំ ជាក់ស្តែងដូចនៅអុីរ៉ាក់ អាហ្វហ្គានី ស្ថាន និងប្រទេសតំបន់អាហ្វ្រិក។ ការរក ស៊ីផ្ទេរប្រាក់ ផ្តល់កម្ចីក្រៅផ្លូវការនេះ ជា ទូទៅ គឺពុំមានការតាមដាន លើអត្ត សញ្ញាណរបស់បុគ្គលនីមួយៗ ឲ្យបានល្អិត ល្អន់ ដូចនៅតាមធនាគារទេ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print