អាស៊ីទីពឹងខ្លួនឯងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើន

ចែករំលែក៖

ក្រោយពេលដែលអាមេរិកដំឡើងពន្ធនាំចូលដល់ប្រទេសមួយចំនួន ក្នុងនោះមានប្រទេសចិន ជាដើម បានធ្វើឲ្យចិនងាកទៅរកទីផ្សារសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីដែលកំពុងតែមានសន្ទុះរីកចម្រើនខ្ពស់។ នៅពេលនេះដែរ ចិន និងឥណ្ឌាកំពុងសហការសេដ្ឋកិច្ចឲ្យកាន់តែស្អិតល្មួតថែមទៀត។

ឥណ្ឌា និងចិនជាប្រទេសដែលមានពលរដ្ឋច្រើនជាងគេនៅលើពិភពលោក ពលរដ្ឋនៅក្នុងប្រទេសទាំងពីរស្មើរនឹង១ភាគ៣នៃពលរដ្ឋទាំងអស់លើពិភពលោក ។ ទាំងនោះហើយទីផ្សារប្រើប្រាស់នៅក្នុងស្រុក ពិតជាសំខាន់ក្នុងពេលដែលអាមេរិក ដំឡើងពន្ធនាំចូលនោះ។

កន្លងមកថ្មីៗរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន បាននិយាយថា ប្រទេសចិននឹងធ្វើការ ជំរុញវេទិកាកិច្ចសហប្រតិបត្តិការរបស់ចិន ជាមួយប្រទេសឥណ្ឌា ដើម្បីបញ្ចូលភាពរឹងមាំថ្មី ទៅក្នុងទំនាក់ទំនងអាជីវកម្ម ឈានដល់ដំណាក់កាលថ្មី នៃកិច្ចសហប្រតិបត្តិការ ។

ក្រសួងបានធ្វើការកត់សម្គាល់នេះ នៅពេលលោក សុី ជីនពីង ប្រធានាធិបតីចិន និងនាយករដ្ឋមន្ត្រីឥណ្ឌា ណារ៉េនដ្រា ម៉ូឌី បានរៀបចំកិច្ចប្រជុំក្រៅផ្លូវការ មួយនៅទីក្រុងវូហានខេត្តហ៊ូប៊ី កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ ។ មេដឹកនាំទាំង២ ត្រូវបានគេរំពឹងថា នឹងពិភាក្សាគ្នាអំពីបញ្ហាសកលលោក និងផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហារួមគ្នា និងយុទ្ធសាស្ត្រនៃទំនាក់ទំនងចិន-ឥណ្ឌា។

លោក Gao Feng អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានមានប្រសាសន៍ថា “ប្រទេសចិន និងឥណ្ឌាកំពុងអភិវឌ្ឍប្រទេស និងប្រទេសកំពុងអភិវឌ្ឍន៍ខ្លាំងៗជាមួយទីផ្សារផ្ទះដ៏ធំ។ ប្រទេសទាំង២មានការបំពេញបន្ថែម លើលក្ខខណ្ឌនៃការអភិវឌ្ឍសេដ្ឋកិច្ច”។

ពាណិជ្ជកម្មទ្វេភាគី បានកើនឡើងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក្រសួងពាណិជ្ជកម្មចិនបញ្ជាក់ថា បរិមាណពាណិជ្ជកម្មសរុប រវាងប្រទេសទាំង២មានចំនួន ៨៤,៤ពាន់លានដុល្លារក្នុងឆ្នាំ២០១៧ ពោលគឺកើនឡើង ២០,៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print