ភ្លៀងមួយមេធំផ្លូវមួុយចំនួនរងការជន់លិច

ចែករំលែក៖

ប៉ោយប៉េត៖ភ្លៀងមួុយមេធំចាប់តាំងពីម៉ោង៥ទាប់ភ្លឺនៅទីក្រុងប៉ោយប៉ែត គេសង្កេតឃើញតាមដងផ្លូវបេតុង និងទីតាំងចំណតរថយន្តមួយចំនួនរងការជន់លិចដោយជំនន់ទឹកភ្លៀងព្រោះតែមកទល់និងម៉ោងជិត១០ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ ភ្លៀងនៅតែបន្តធ្លាក់។

ភ្លៀងបានធ្លាក់តាំងពីវេលាម៉ោង4ទាបភ្លឺហើយដំបូងមានទាំងខ្យល់បោកបក់ផងដែរ។ដងផ្លូវជាតិចំណុចរង្វង់មូលក៌ដូចជាបរិវេណការិយាល័យគយនិងរដ្ឋាករនិងដងផ្លូវបេតុងមួយចំនួនរួមទាំងសារៀនបឋមសិក្សាបាលិលេយ្យចំណតរថយន្តតូចធំមានជំនន់ទឹកភ្លៀងផងដែរ។

ទោះជាបែបណាក៌ដោយលោកសានស៊ានហូអភិបាលក្រុងប៉ោយប៉ែតប្រាប់តាមទូរស័ព្ទថាមកទល់ពេលនេះពុំមានរបាយការណ៌ណាមានគ្រោះធម្មជាតិកើតឡើងចំពោះពលរដ្ឋនោះឡើយ។លោកបន្តថាពេលនេះលោកកំពុងចុះពិនិត្យមើលទីតាំងរងការជន់លិចហើយបានណែនាំដល់ចៅសង្កាត់ប៉ោយប៉ែតឲ្យយកគ្រឿងចក្រចុះកាយរំដោះទឹកចំណុចណាដែលមានជំនន់ទឹកភ្លៀងផងដែរ។

គួរបញ្ជាក់ថាលោកអភិបាលក្រុងប៉ោយប៉ែតបានចុះរើសសំរាមតាមដងផ្លូវជាតិម្នាក់ឯងតាំងពីព្រលឹមមិនគិតពីការ​ហត់នឿយឬរងារឡើយ ៕ វណ្ណា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print