កម្លាំងនគរបាលស្រុកមេមត់បន្តបង្ក្រាបករណីគ្រឿងញៀន ដើម្បីកាត់បន្ថយ អំពើលួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១១ និង ១០ នាទី កម្លាំងនគរបាលប្រឆាំងគ្រឿង ញៀនស្រុកមេមត់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង ថាវរិន្ទ អធិការរងទទួលផែនប្រឆាំងគ្រឿងញៀន បានប្រើប្រាស់វិធានការញុះ និងសុំគោលការណ៍ពីឧត្តមសេនីយ៍ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងការឯកភាពពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ បានចុះឃាត់ខ្លួនសង្ស័យម្នាក់ ពាក់ព័ន្ធលួចប្រើប្រាស់ រក្សាទុក ចែកចាយ ដឹកជញ្ជូននូវសារធាតុញៀនខុសច្បាប់ នៅចំណុចគេហដ្ឋានមួយកន្លែង ស្ថិតក្នុងភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

លោកវរសេនីយ៍ត្រី ឡុង ថាវរិន្ទ អធិការរងទទួលផែនប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនស្រុកទៅដល់ចំណុចខាងគេហដ្ឋានលើនោះក៏បានធ្វើការឡោមព័ន្ធដោយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រមូង ហើយបានឃើញ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ពៅ កុសល ហៅ ស៊ឹង ភេទប្រុស អាយុ ២៧ ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ រួចបន្តធ្វើការឆែកឆេររកឃើញនូវម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀន (ប្រភេទម៉ាទឹកកក) សរុបចំនួន៤កញ្ចប់ ឧបករណ៍ជក់ និងសម្ភារៈវេចខ្ចប់មួយចំនួនថែមទៀត រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីធ្វើការសាកសួរ ។

ក្រោយពីបានសាកសួរសង្ស័យឈ្មោះ ពៅ កុសល ហៅ ស៊ឹង ភេទប្រុស បានឆ្លើយថាថ្នាំញៀន០៤កញ្ចប់នោះ គឺខ្លួនផ្ទាល់បានទិញពីឈ្មោះ នាត ឆៃយុត ហៅខ្លុន ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិម៉ាស៊ីនទឹក ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ទទួលបានចម្លើយសារភាពភ្លាមកម្លាំងជំនាញបានសុំគោល ការណ៍ពីឧត្តមសេនីយ៍ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងការឯកភាពពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីបន្តចុះធ្វើការស្រាវជ្រាវរកជនសង្ស័យឈ្មោះ នាត ឆៃយុត ហៅខ្លុន ភេទ ប្រុស នោះរហូតដល់ម៉ោង ១៣ និង ១០នាទី ទើបឃាត់ខ្លួនបាននៅចំណុចភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃ.ខែ.ឆ្នាំដដែល ។

បច្ចុប្បន្ននគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកមេមត់ បានកសាងសុំណុំរឿងបញ្ចូនជនសង្ស័យទាំង ០២ នាក់ខាងលើ ព្រមទាំងវត្ថុតាងថ្នាំញៀនចំនួន ០៤ កញ្ចប់ ឧបករណ៍ជក់ និងសម្ភារៈវេចខ្ចប់មួយចំនួន ទៅកាន់អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំធ្វើការផ្តន្ទាទោសតាមនីតិវិធីច្បាប់ ដោយផ្អែកទៅលើចម្លើយសារភាព , លទ្ធផលធើ្វតេស្ដស្វែងរកសារធាតុញៀនបញ្ជាក់ថាវិជ្ជមាន (មានផ្ទុកសារធាតុញៀនក្នុងខ្លួន) និងវត្ថុតាងដែលសមត្ថកិច្ចបានធ្វើការដកហូតនៅចំពោះមុខជនសង្ស័យផ្ទាល់ ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print