ភ្នំពេញ៖ សាខាគយរាជធានីភ្នំពេញសហការជាមួយកងរាជអាវុធហត្ថដឹកនាំ កម្លាំងចម្រុះចុះត្រួតពិនិត្យសម្ភារៈអេឡិច២កន្លែងក្នុងទឹកដីខណ្ឌទួលគោក ។
ករណីចុះប្រតិបត្តិការណ៍ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង០៩ និងព្រឹកថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០១៥ ទី១នៅចំណុចផ្ទះ១០ ក្រុម៤៥ ភូមិ១០ ផ្លូវ២១៩ សង្កាត់ផ្សារដេរប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ទី២នៅចំនុចផ្ទះ១១អា ក្រុម៤២ ភូមិ១១ ផ្លូវ២៥៧ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការណ៍នេះដឹកនាំ លោក ខាំ សុផារី ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និង លោក ច្រឹក ច័ន្ទណា សាខាគយរាជធានីភ្នំពេញ ដោយការសហការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការណ៍នេះ មន្ត្រីគយបានបញ្ចាក់ផងដែរអីវ៉ាន់ទាំងនោះមិនត្រូវបានរឹបអូសនោះទេ គឺមានម៉ាក់ Samsag Panasonic LG ។
បន្ទាប់ពីឆែកឆេរទីតាំងទី១រួចហើយ កម្លាំងចម្រុះបានចុះត្រួតពិនិត្យផ្ទះលក់សម្ភារៈអេឡិច ទី២នៅវេលាម៉ោង០៩និង៤០នាទីព្រឹកថ្ងៃដដែរនៅចំនុចផ្ទះ១១អា ក្រុម៤២ ភូមិ១១ ផ្លូវ២៥៧ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមានម្ចាស់ផ្ទះឈ្មោះ ឡុង ឡោ ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរលក់ដូរ ។
បច្ចុប្បន្នគយ និងកម្លាំងចម្រុះកំពុងធ្វើត្រួតពិនិត្យសម្ភារៈអេឡិចត្រូនិកទាំងនេះ ហើយបានណែនាំឲ្យម្ចាស់អាជីវកម្មទាំងអស់ដែលមិនទាន់បានបង់ពន្ធសូមប្រញាប់ទៅបង់ឲ្យបានមុនថ្ងៃទី១៥ ខែវិច្ឆិកានេះ ៕
ដោយ៖ ស ដារ៉ា