ព្រូ​រថយន្ត​ម្នាក់​ស្លាប់​ជាប់​នឹង​កាប៊ី​ន​រថយន្ត​ដោយសារ​រថយន្ត​បុក​ដើម​ស្វាយ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង​៖​ បុរស​ម្នាក់​បាន​រង​របួស​រហូត​ដល់​ដាច់ខ្យល់​ស្លាប់​ដោយសារ​ដោយសារ​អ្នកបើកប​រថយន្ត​ងោក​ហើយ​ជ្រុល​ទៅ​បុក​នឹង​ដើម​ស្វាយ​ពេញ​មួយ​ទំហឹង​ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​លើ​ផ្លូវជាតិ​លេខ​៥​ ក្នុងភូមិ​ព្រៃ​ខ្មែរ​ ឃុំ​រលាប្អៀរ​ ស្រុក​រលាប្អៀរ​ ខេត្តកំពង់ឆ្នាំង​ ។

sews-3

​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​រលាប្អៀរ​បានអោយ​ដឹង​ថា​ជន​រង​គ្រោះ​ដែល​ស្លាប់​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ ឈ្មោះ​ហែម​ សុ​ជាតិ​ អាយុ​៣២​ឆ្នាំ​ រស់នៅ​ភូមិ​រំចេក​ ឃុំ​ឈើទាល​ ស្រុក​ស្វាយ​ជ្រុំ​ ខេត្តស្វាយរៀង​ ចំណែក​អ្នកបើកបរ​រថយន្ត​ជា​ឪពុកចិញ្ចឹម​ឈ្មោះ​ ម៉ុង​ វ​ណ្ណា​ អាយុ​៥១​ឆ្នាំ​ រងរ​បូ​ស្រាល​ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ ។​

​សាក្សី​នៅ​កន្លែង​កន្លែង​កើតហេតុ​បាន​ប្រាប់​សមត្ថកិច្ច​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើ​ហេតុ​រថយន្ត​មាន​រថយន្ត​មួយ​គ្រឿង​ ម៉ាក​KIA​ ពណ៌​ខៀវ​លា​យស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ AF​ –៦០២៣ ​បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង​ លើ​ផ្លូវជាតិ​លេខ​៥​។​ នៅ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ គេ​ឃើញ​រថយន្ត​បាន​បើក​រេ​ចង្កូត​ទៅ​ខាងស្តាំ​ក៍​ជ្រុល​ចង្កូត​ទៅ​បុក​គល់​ស្វាយ​មួយ​ដើម​ពេញទំហឹង​ បណ្តាល​អោយ​ព្រូ​រថយន្ត​ម្នាក់​ដែល​រួម​ដំណើរ​ជាមួយ​កៀប​ជាប់​នៅ​ក្នុង​រថយន្ត​តែ​ម្តង​ និង​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ចេញ​មក​ជួយ​ទាញ​យក​តែ​មិន​អាច​ជួយ​ទាន់​ រហូត​បណ្តាល​អោយ​ជន​រង​គ្រោះ​នេះ​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង​ ។​

​ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​នគរបាល​បាន​ស្ទួ​ច​យក​រថយន្ត​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រលាប្អៀរ​ ៕​

sews (2)sews (1)sews

...

ដោយ៖ ច​ន្ថា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print