ភ្នំពេញ៖ ពលរដ្ឋរស់នៅក្នុងខណ្ឌសែនសុខបានស្នើរអោយអាជ្ញាធរជួយពិនិត្យមើលទីតាំងណេត WiFi ដែលបង្កប់នៅល្បែងហ្គេមសុីសងខុសច្បាប់ផ្ទុយនិងមន្ទីវប្បធ៍ដែលបានចេញអោយ។
ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថាទីតាំងណេត WiFi ដែលបង្កប់នៅល្បែងហ្គេមសុីសងផ្ទុយនិងច្បាប់ដែលបានកំណត់នោះហើយដែលបើកលេងយ៉ាងរលូនដែលមិនខ្លាចញញើតអាជ្ញាធក៍ដូចជាកម្លាំងមានសមត្ថកិច្ចខណ្ឌទល់តែសោះនោះមានចំនួន២ទីតាំងស្មើនិង៣កន្លែង។ ទីតាំងទី១/ស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ទីតាំងទី២ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០១១ជិតផ្សារឈូកមាសក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ពលរដ្ឋបានបន្តទៀតថា ទីតាំងណេត WiFi ចំនួន៣កន្លែងខាងលើនេះគឺបើកលេង២៤ម៉ោងលើ២៤ម៉ោងដោយមានក្រុមក្មេងស្ទាវៗចូលទៅលេងល្បែងសុីសងខុសច្បាប់ក្នុងទីតាំងខាងលើនោះដោយមានអ្នកខ្លះចាញ់អស់លុយបែកគំនិតដើលួចសម្ភារប្រជាពលរដ្ឋអ្នកខ្លះទៀតប្រព្រឹត្តបទល្មើសឆក់គាស់ផ្ទះជាដើម។ដូចនេះហើយពួកគាត់សូមសំណូមពរដល់អាជ្ញាធរខណ្ឌដែលមានលោក ម៉ូវ ម៉ានិត អភិបាលនៃគណះអភិបាលខណ្ឌសែនសុខតែម្តងមេត្តាចាត់មន្ត្រីក្រោមឱវាទអោយចុះទៅពិនិត្យមើលនិងបង្ក្រាបទីតាំងទាំង៣កន្លែងខាងលើនេះផង។ព្រោះថាម្ចាស់អាជីវកម្មខាងលើនេះហាក់បីដូចជាមិនញញើតនិងអាជ្ញាធរមានសមត្ថកិច្ចទល់តែសោះ។
យោងតាមអនុសាសន៍របស់សម្តេចក្រឡាហោម ស ខេងដាក់ចេញកាលពីថ្មីៗនេះ ត្រូវតែបង្ក្រាបអោយ អស់នូវទីតាំងល្បែងគ្រប់ប្រភេទ ទោះជាមានខ្នងបង្អែកក៍ដោយ។
សម្តេច បានបន្តទៀតថា នៅក្នុងសេចក្តីណែនាំនោះ គឺតម្រូវអោយមន្ត្រី កងកំលាំងមានសមត្ថកិច្ច ទាំង អស់ បង្រ្កាបល្បែងស៊ីសង ខុសច្បាប់ ដែលបង្កការប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ពិសេសគឺការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព របស់ រាជដ្ឋាភិបាល។
សម្តេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ដែរថា ចំពោះល្បែងស៊ីសងខុសច្បាប់ ដែលបានលប លួចបើក និងបានបើកជាចំហរ នៅតាមបណ្តាមូលដ្ឋានមួយចំនួន កន្លងមកនោះដូចជា៖ ល្បែងជ្រក ក្រោមស្លាកល្បែងស្របច្បាប់ ឆ្នោត ឡូតូ ភ្នាល់ បាល់ ភ្នាល់អន ឡាញ ល្បែងអ៊ិនធឺណេត ២៤ម៉ោង ឆ្នោតកន្ទុយលេខ ល្បែងជល់ មាន់ ល្បែងភា្នល់ ទឹកភ្លៀង ល្បែងបាញ់ត្រី និងល្បែងនានា ដែលជ្រកក្រោម ល្បែង ក្មេងលេង និងទាំងអាជីវកម្មខុសច្បាប់ គឺត្រូវបានប្រកាសបិទទាំងស្រុង។
សង្ឃឹមថា ក្នុងតំណែង ជាអភិបាលខណ្ឌសែនសុខ លោក ម៉ូវ ម៉ានិត និងមិនរក្សាទុកទីតាំងល្បែងភ្នាល់ គ្រប់ប្រភេទ ដែលបង្កអោយមានអសន្តិ សុខសង្គមឡើយ៕
ដោយ៖ តុង សីហា