ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋនាំគ្នារិះគន់ចំពោះលោកជឹម អេន អធិការនគរបាលស្រុកសៀមប៉ាងដែលទំនងជានៅពីក្រោយខ្នង ឈ្មួញរកស៊ីឈើខុសច្បាប់ទាំងនេះ ទើបឈ្មួញមិនខ្លាចលោកអធិការបន្តិចសោះ ហើយលោកមិនហ៊ានបង្ក្រាប បែរនិយាយ ការពារឈ្មួញទៅវិញ ដែលប្រការនេះ ព្រហើននឹងប្រសាសន៍សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី នឹងជាមន្ត្រីក្រសួងមហាផ្ទៃ ដោយមិនឲ្យអ្នកព័ត៌មានសរសេរព័ត៌មានទាក់ទិននឹងបទល្មើសកុំឲ្យរាយការណ៍ទៅ លោកអភិបាលស្រុក ព្រោះឃើញគំនរឈើកកោះជាច្រើនសន្លឹក ទុករាយប៉ាយនៅក្នុងភូមិដុនឡូង ឃុំសេកុង ស្រុកសៀមប៉ាង។
ជាក់ស្តែងនៅថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធីស័ក ព.ស២៥៦២ ត្រូវថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ មានគេប្រទះឃើញឈើជាច្រើនសន្លឹក ប្រភេទកកោះដែលមានមុខកាត់ ចាប់ពីរ៦០ម៉ែត្រគុណ១០ម៉ែត្រ ប្រវែង២ម៉ែត្រទៅ៣ម៉ែត្រ នៅខាងក្រោយផ្ទះប្រជាពលរដ្ឋ ត្រង់ចំណុចខាងលើ ។
ករណីនេះ គេនាំគ្នារាយការណ៍ទៅលោកអធិការស្រុក បែរជាលោកអធិការនគរបាល ជឹម អេន បានមកជេរប្រមាថនឹងគំរាមគេឯងទៅវិញ ដោយនិយាយថាកុំចេះតែហ៊ានឈើកកោះម៉ែចបានរាយ ការណ៍ទៅលោកអភិបាលស្រុកធ្វើអី្វ លោកឯងអ្នកនៅស្រុកនឹងទេ ។ ពាក្យ សម្តីរបស់លោកអធិការពេលនេះ ត្រូវគេ សង្ស័យថានៅពីក្រោយខ្នងបទល្មើសទាំងនេះ ឬក៍អាចមានភាគហ៊ុនក្នុងបទល្មើសជំនួញឈើទាំងនេះតែម្តង ។
តែទោះបីយ៉ាងណាក៍ដោយ បទល្មើសឈើកកោះទាំងនោះ ត្រូវបានលោកផាន់ យុត្តិ អភិបាលស្រុកបញ្ជាឲ្យកម្លាំងមន្ត្រី ជំនាញផ្នែករដ្ឋបាលព្រៃឈើស្រុក ដឹកនាំ ដោយលោកអភិបាលរងស្រុក ចុះបង្ក្រាប ដោយជោគជ័យ ដោយដឹក យកមករក្សា ទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុករួចរាល់ហើយ មានចំនួន២៧សន្លឹក សុទ្ធតែឈើ ប្រភេទកកោះ ។
ជុំវិញរឿងនេះលោកអធិការស្រុកសៀមប៉ាង លោក ជឹម អេន បានឲ្យដឹងតាមទូរស័ព្ទ នៅថ្ងៃទី២៩ មេសាថា លោកមិនបាននៅ ពីក្រោយខ្នង បទល្មើសទាំងនេះដូចការចោទប្រកាន់ខាងលើនោះទេ លោកចាំតែអនុវត្តតាមបទបញ្ជាពីលោកអភិបាលស្រុកដើម្បីសហការជាមួយជំនាញប៉ុណ្ណោះ ។
លោកបន្តទៀតថាបើលោកនៅពីក្រោយ ខ្នងមែននោះ លោកចាំបាច់ដឹកនាំកម្លាំង ចុះបង្ក្រាបជាមួយជំនាញរួចដឹកឈើទាំងនេះ យកមករក្សាទុកនៅរដ្នបាលព្រៃឈើស្រុកធ្វើអី? ការចោទប្រកាន់នេះជាព័ត៌ មានបំប៉ោងទេ អ្នកសារព៍ត៌មានខ្លះចេះតែ ចុះផ្សាយតាមចិត្តតាមតែកំហឹង ហើយខ្លះទៀតមិនមែនអ្នកព័ត៌មានពិតប្រាកដ គ្មានឯកសារត្រឹមត្រូវទេដើរធ្វើខុសវិជ្ចាជីវៈនាំឲ្យឲ្យខូចឈ្មោះដល់អ្នកសារព៍ត៌មានយើង ដែលមានអាជីពពិតប្រាកដតែប៉ុណ្ណោះ ៕ មាស សុផាត